header ads

Sponsor

ភ្នំពេញៈ តាមការសង្កេតឃើញរបស់ប្រជាពលរដ្ឋ និងមហាជន ធ្វើដំណើរឆ្លងកាត់តាមបណ្តាលផ្លូវR៦ រថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានប្រាប់មកក្រុមអ្នកសារព័ត៌បានអោយដឹងថា មួយថ្ងៃ​ៗ គេសង្កេត​ឃើញក្រុមជន​ស៊ីវិល ជិះរថយន្តម៉ាក starex ពណ៌សផង ពណ៌លឿងផង និងជិះ​ម៉ូតូ រថយន្តទំនើបៗគ្រប់ប្រភេទ បានមក​ដេញចាប់មនុស្សមិនដឹងថា ពាក់ពន្ធ័និងករណីអ្វីនោះទេ។

ប្រភពខាងលើ បន្តថា ជួនកាលចុះចាប់គេច្រឡំធ្វើអោយមានភាពចលាចលពេញដងផ្លូវសាធារណៈទៀតផង ធ្វើអោយប្រជាពលរដ្ឋ មានការភិតភ័យខ្លាច មិនហ៊ានដើរ ជិះម៉ូតូ និងរថយន្តឆ្លងកាត់តាមដងផ្លូវR6 នោះទេផងដែរ​ ហើយពេលខ្លះប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវនេះ ក៏បានប្រទះឃើញក្រុមស៊ី​វីលកំពុងដេញចាប់មនុស្សពេញផ្លូវ ពួកគាត់ឈប់ម៉ូតូចុះទៅសួរ ក្រុមស៊ីវិលនោះថា តើ​សមត្ថកិច្ចខាងណាចុះមក​ចាប់មនុស្សពាក់ព័ន្ធករណីអ្វី ពួកក្រុមស៊ីវិលនោះ មិនបានឆ្លើយប្រាប់មកបងប្អូនប្រជាពលរដ្ឋវិញទេ (ពោលគឺអត់និយាយ) ហើយក៏​ប្រញាប់ប្រញាល់នាំខ្លួនមនុស្សចូលក្នុងរថយន្តជិះចេញទៅបាត់។

ប្រភពពី​ប្រជាពលរដ្ឋបានបន្តទៀតថា បើតាមការសួរនាំពីប្រជាពលរដ្ឋដូចគ្នា បានបញ្ជា​ក់ថាក្រុមស៊ី​វិលនោះ ជាសមត្ថកិច្ចខាងមន្ទីរប្រឆាំងគ្រឿងញៀនតែមិនដឹងកប៉ុន្មាននោះទេ? ហើយករណីនេះ បានកើតឡើងជារៀងរាល់ថ្ងែ។

ជាចុងក្រោយប្រជាពលរដ្ឋ សូមសំណូមពរដល់អភិបាលរាជធានីភ្នំពេញ និងលោក ស ថេង ស្នងការនគរបាលរាជធានីភ្នំពេញ ជួយពិនិត្យមើលផង ព្រោះបញ្ហាអស់ទាំងនេះ ធ្វើអោយប្រជាពលរដ្ឋ រស់នៅមូលដ្ឋាន មានការភ័យខ្លាច មិនហ៊ានដើរ ឬជិះម៉ូតូឆ្លងកាត់តាមដងផ្លូវនេះទេ ពិសេសអ្នកមានកូនចេញពីសាលារៀន តែងតែការព្រួយបារម្ភពីសុវត្ថភាពរបស់កូនៗពួកគាត់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post