header ads

Sponsor

កំពង់ឆ្នាំងៈ រយៈពេលត្រឹមតែ៣០នាទីសោះ ករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងពីរករណីផ្សេងគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅចន្លោះម៉ោង២:៣០ដល់ម៉ោង ៣រសៀល ថ្ងៃទី១ ខែតុលាឆ្នាំ ២០១៩ នៅចន្លោះគីឡូម៉ែត្រលេខ ៨២ និង៨៥ ចម្ងាយពីគ្នាប្រមាណជា៣គីឡូ មានគ្រោះថ្នាក់ចរាចរណ៍ដល់ទៅពីរករណី។

ករណីទី១ កើតឡើងនៅម៉ោងប្រមាណ២៖៣០នាទី បង្កឡើងដោយរថយន្តម៉ាកហាយឡែ​នឌ័រ(HIGHLANDER) ពណ៌ទឹកប្រាក់ពាក់ ស្លាកលេខភ្នំពេញ 2BA-5213 ក្រឡាប់ផ្ងារជើង នៅចំណុចបង្គោលគីឡូម៉ែត្រលេខ៨៥ ស្ថិតនៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង តែមិនបណ្ដាលឱ្យមានអ្នករងរបួសនោះទេ។

ករណីទី២ បង្កឡើងដោយរថយន្ត ម៉ាកម៉រនីង (Morning) ពាក់ស្លាកលេខភ្នំពេញ 2AU 2613 កើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨២និង៨៣ នៅមុខក្លោងទ្វារវត្តបាញ់ឆ្គោល ស្ថិតក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង តែអ្នកបើកបរជាជនជាតិចិន មិនមានរងរបួសធ្ងន់ធ្ងរនោះឡើយ។

សមត្ថកិច្ច បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទាំង២ខាងលើនេះ បង្កឡើងដោយខ្លួនឯង តែមិនបណ្តាលអោយមានរងរបួសដល់អ្នកបើកបរនិងអ្នកដំណើរតាមដងផ្លូវ សាធារណៈនៅឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរ និងសមត្ថកិច្ចចរាចរណ៍ខេត្តកំពង់ឆ្នាំង បានយករថយន្តទៅស្ទូចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post