header ads

Sponsor

ម៉ូដស្ទ័រ  (modestore) គឺជាហាងលក់ទំនិញ គុណភាពខ្ពស់ សុទ្ធ អូរីជីណល (Original) ១០០% ដែលទំនិញទាំងអស់នាំចូលពីទ្វីបអឺរ៉ុប អាមេ៉រិក និងជប៉ុន ហើយ​ឥឡូវនេះ ម៉ូដស្ទ័រ ​ ទទួលបានសិទ្ធិចែកចាយស្របច្បាប់នូវម៉ាកផលិតផល Mosbeau (ម៉ូសប្យូ)ពីប្រទេសជប៉ុន។ តើMosbeau គឺជាអ្វី?

Mosbeau ជាក្រុមហ៊ុន​ដែលប្រជុំទៅដោយក្រុមអ្នកឯកទេសជំនាញព្រមទាំងធនធានមនុស្ស

ដែលមានសមត្ថភាពយ៉ាងពិសេសផ្សេងៗគ្នា ដែលធ្វើការរួមគ្នាដើម្បីផ្តល់នូវផលិតផលថែរក្សាសម្ផស្សដ៏មានប្រសិទ្ឋិភាពជាច្រើនប្រភេទ។

Mosbeau​គឺជាផលិតផលដែលផលិតនៅប្រទេសជប៉ុន១០០% ហើយផលិតផលទាំងនេះឆ្លុះបញ្ចាំងពីជំនាញដ៏ល្អឯកនៃប្រទេសជប៉ុន។ ចាប់ផ្តើមពីការសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់ ការសម្រាំងជ្រើសយកវត្ថុធាតុដើម ព្រមទាំងការផលិត ហើយនឹងការវិចខ្ចប់នោះ អតិថិជនរបស់យើងត្រូវបានធានាថានឹងទទួលបានបទពិសោធន៍ថ្មីនៃបច្ចេកវិទ្យាចុងក្រោយបំផុតពីប្រទេសជប៉ុន។

លោកស្រី ខេង ពិទូពុធធីតា​ នាយិកា និងជាម្ចាស់ហាង ម៉ូដស្ទ័រ បានឲ្យដឹងថា ៖ «ប្រជានខ្មែរយើង ក៏ដូចជានៅអាស៊ីទាំងមូលនិយមចូលចិត្តថែរក្សាសម្រស់ជាពិសេសសុខភាពស្បែក និងចង់បានស្បែកសម៉ដ្ឋខៃប៉ុន្តែពួកគាត់ហាក់ដូចជាលំបាកក្នុងការជ្រើសយកផលិតលផលដែលមានគុណភាពល្អ ហើយផ្តល់សុវត្តិភាពដល់ការប្រើប្រាស់រយៈពេលយូរ ព្រោះថាផលិតជាច្រើនត្រូវបានផលិតឡើងគឺធ្វើយ៉ាងណាដើម្បីទទួលបានភាពស្រស់ស្អាតតែខាងក្រៅនិងលឿនពេក ដែលខុសពីគោលការណ៍ថែរក្សាសម្រស់ និងសុខភាពរបស់ផលិតផល Mosbeau លើសពីនេះទៅទៀត Mosbeauយល់ច្បាស់ពីស្ត្រីដែលមានអាយុច្រើន ដែលងាយនឹងធ្លាក់សម្រស់ ហើយMosbeau បានផលិតស្រឡាយផលិតផលជាច្រើនដើម្បីបំពេញតម្រូវការនេះ។»

លោកស្រី ពិទូពុធធីតា បន្តទៀតថា «ដំបូងឡើងខ្ញុំបានសាកល្បងប្រើដោយផ្ទាល់ ព្រោះថាក្នុងអាជីពរបស់ខ្ញុំ មិនដែលបានគេងគ្រប់គ្រាន់ឡើយ ហើយសុខភាពនិងសម្រស់របស់ខ្ញុំធ្លាក់ចុះគួរឲ្យបារម្ភ ប៉ុន្តែក្រោយពីប្រើប្រាស់ Mosbeau មួយរយៈមក ឃើញថាទទួលបានលទ្ធផលគួរឲ្យទុកចិត្ត។ ដូច្នេះហើយបានជាហាង ម៉ូដស្ទ័រ យើងខ្ញុំសម្រេចនាំយក ផលិតផលថែរក្សាសម្រស់ និងសុខភាពម៉ាក Mosbeauនេះមកចែកចាយលក់ទូទាំងប្រទេសកម្ពុជាតែម្តង។»

ក្រោយពីទទួលបានសិទ្ធិចែកចាយដោយស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជារួចមក ម៉ូដស្ទ័រ បានជ្រើសតាំងភ្នាក់ងារលក់បន្តជាច្រើននាក់គ្រប់ខណ្ឌក្នុងរាជធានី និងខែត្រក្រុង ដែលភ្នាក់ងារនីមួយៗត្រូវបានផ្តល់លិខិតបញ្ជាក់ដោយមានការចុះហត្ថលេខាដោយ លោកស្រី ខេង ពិទូពុធធីតា និងមានឡូហ្គូ (logo) របស់ modestore ជាសម្គាល់។​ ដូច្នេះអតិថិជនអាច រកជាវផលិតផល Mosbeau នៅគ្រប់ទិសទីដែលនៅជិតលោកអ្នក ដើម្បីទទួលបាននូវ សេវាកម្មយ៉ាងឆាប់រហ័ស ទាន់ចិត្ត។

លោកស្រី ពិទូពុធធីតា បានបន្ថែមទៀតថា ផលិតផល ម៉ូសប្យូ ក្រៅពីស្រឡាយផលិតផលថែរក្សាសម្រស់ ក៏មានអាហារបំប៉ន ដែលផលិតផ្សំឡើងយ៉ាងសម្រិតសម្រាំងពីសារធាតុផ្សំល្អៗបំផុតជាច្រើនប្រភេទ ហើយត្រូវបានទទួលស្គាល់ពីរដ្ឋាភិបាល ជប៉ុន និងក្រសួងសុខាភិបាលប្រទេសកម្ពុជាផងដែរ។

ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការថែរក្សាសម្រស់ និងការជួបជុំភ្នាក់ងារលក់ផលិតផលម៉ូសប្យូ» លោស្រី

ពិទូពុធធីតា បានឲ្យដឹងថា ភ្នាក់ងារ​ចែកចាយផលិតផល របស់ម៉ូសប្យូ ពីហាងម៉ូដស្ទ័រ នឹងទទួលបានការបណ្តុះបណ្តាល ជំនាញក្នុងការលក់ ជំនាញក្នុងការធ្វើទីផ្សារ ក៏ដូចជាបទពិសោធន៍ក្នុងការគ្រប់គ្រងផ្សេងៗទៀតផងដែរ ។

គួរបញ្ជាក់ផងដែរថា​ ម៉ូដស្ទ័រ បានរៀបចំសិក្ខាសាលាស្តីពី ការថែរក្សាសម្រស់ និង​ការជួបជុំភ្នាក់ងារ លក់ផលិតផលម៉ូសប្យូ នាថ្ងៃអាទិត្យ ទី ២២ សីហា កន្លងទៅនេះ។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់ក្លាយជាភ្នាក់ងារលក់ផលិតផលរបស់ម៉ូសប្យូ លោកអ្នកអាចធ្វើការទាក់ទង ទៅកាន់ហាង ម៉ូដស្ទ័រ ផ្ទាល់ដែលមានអាសយដ្ឋានស្ថិតនៅអាគារលេខ ១៤BC ផ្លូវលេខ ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ភ្នំពេញ ឬ អាចទំនាក់ទំនងទៅកាន់លេខទូរសព្ទទាក់ទងលេខ 078 500 300/  015 88 4888 ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post