header ads

Sponsor

ខេត្តកោះកុង៖ គ្រូបង្រៀននៅវិទ្យាល័យថ្មសម្នាក់ បានជួបគ្រោះថ្នាក់ដោយសារពស់ចឹក នៅក្នុងបរិវេណ សាលាវិទ្យាល័យថ្មស នៅវេលាម៉ោង១៥ និង២០នាទីរសៀល នាថ្ងៃទី៤ ខែតុលាឆ្នាំ ២០១៩ ស្ថិតក្នុងភូមិថ្មស ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។

ប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា ជនរងគ្រោះ ឈ្មោះប៉ែន វណ្ណនី មានមុខរបរជាគ្រូបង្រៀន ក្រោយពីសំរាកពីការងារបង្រៀន បានចេញធ្វើពលកម្មត្រាយព្រៃ សម្អាតទីធ្លាជាប់របងសាលារៀន ស្រាប់តែមានគ្រោះថ្នាក់នេះកើតឡើង ដោយពស់អាសិរពិសចឹក(ពស់វែករនាម) នៅនឹងកន្លែងកើតហេតុខាងលើ។

ហេតុការណ៍នេះ ត្រូវបានប្រជាពលរដ្ឋនិងប្រជាកាពារដែលចូលរួមក្នុងកម្មវិធីវេទិការសាធារណ: ស្ថិតក្នុងបរិវេណវត្តថ្មស ប្រទះឃើញដួលសន្លប់ធ្លាក់ពីលើម៉ូតូនៅមុខខ្លោងទ្វារវត្ត ខណៈដែលភរិយាជនរងគ្រោះបំរុងឌុបជនរងគ្រោះទៅកាន់មណ្ឌលសុខភាព ថ្មស ហើយក៏បានរាយការណ៍មកមន្ត្រីជំនាញ ដែលមានវត្តមានក្នុងវេទិការ ដើម្បីបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកស្រែអំបិលជាបន្ទាន់ ខណ:មណ្ឌលសុខភាពឃុំថ្មពុំមានឧបករណ៍បច្ចេកទេសនិងថ្នាំបន្សាបសម្រាប់ប្រើប្រាស់។

តាមការបញ្ជាក់ពីលោក អូន សារុន ជា គ្រូពេទ្យប្រចាំការនៅមណ្ឌលសុខភាព ថ្មស បានអោយដឹងថាជនរងគ្រោះបានដឹងខ្លួន នៅពាក់កណ្តាលផ្លូវមុននឹងដល់មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល និងត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យកាលម៉ែត្រ ខណ:ជនរងគ្រោះស្ថិតក្នុងសភាពធ្ងន់ធ្ងរ បែកគ្រាប់ឈាមពេញខ្លួន។

ស្ថិតក្នុងស្ថានដ៏ធ្ងន់ធ្ងរនេះត្រូវបានលោក អូន សារុន ប្រធានមណ្ឌលសុខភាពឃុំថ្មស អះអាងថា សភាពនៃអ្នកជំងឺអាចមានសង្ឃឹមលើសពី៥០%។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post