header ads

Sponsor

ក្រុងព្រះសីហនុ-(ដំណឹងបឋម) បុរសចំណាស់ម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយគ្រោះថ្នាក់ចរាចរណ៍ដោយសារ រថយន្តក្រឡុកសុីម៉ង់ត៍ បុក ខណៈកំពុងជិះម៉ូតូលក់លៀសហាល ។

ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ខាងលើនេះ កើតឡើងវេលាម៉ោងជិត១០ព្រឹក ថ្ងៃ៥ ខែតុលា ឆ្នាំ២០១៩នេះ នៅជិតវេទិកាវិមានឯករាជ្យ ក្រុងព្រះសីហនុ ក្រោមការយំទួញសោកពីសាច់ញាតិ។

ក្រោយកើតហេតុអ្នកបើកបររថយន្តត្រូវបាននគរបាលឃាត់ខ្លួនជាបណ្តោះអាសន្ននាំយកទៅសាកសួរដោះស្រាយតាមនិតិវិធីច្បាប់។

ភ្លាមៗ នគរបាលនៅមិនទាន់មានរបាយការណ៍អង្កេតពីដើមហេតុដែលនាំអោយមានគ្រោះថ្នាក់នេះនៅឡើយ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post