header ads

Sponsor

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននាំចៅស្រី ដែលកំពុងសិក្សាក្នុង សាកលវិទ្យាល័យមួយនៅអឺរ៉ុប ឲ្យស្គាល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី នៃប្រទេសប៊ុលហ្ការី ដើម្បីបានយល់អំពីរបៀបចរចានៃថ្នាក់ដឹកនាំជាតិ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ បានសរសេរថា ចៅស្រីសម្ដេចដែលកំពុងរៀន នៅសាកលវិទ្យាល័យមួយនៅអឺរ៉ុប បានខិតខំមកជួបសម្ដេច នៅប្រទេសប៊ុលហ្ការី។

សម្តេចរៀបរាប់ថា ដោយចៅរៀនយកជំនាញ វិទ្យាសាស្ត្រនយោបាយ ហើយសម្ដេចដែលជាអ្នកវិទ្យាសាស្រ្ត នយោបាយមួយរូបខិតខំ ជួយចៅដើម្បីសម្រេចគោលដៅ ដែលចៅចង់ទៅ។

សម្តេចបញ្ជាក់ថា “ថ្ងៃនេះបាននាំចៅឱ្យបានស្គាល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសប៊ុលហ្ការី សំដៅឱ្យចៅបានយល់អំពី របៀបចរចានៃថ្នាក់ដឹកនាំជាតិ”

សូមរំលឹកថា កាលពីខែមិថុនា ឆ្នាំ២០១៩ ចៅស្រីសម្ដេចតេជោក៏ បានចូលជួបប្រធានាធិបតីហុងគ្រី នៅប្រទេសហុងគ្រីក្នុងពេលដែលសម្ដេច អញ្ជើញបំពេញទស្សនកិច្ច នៅទីនោះផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post