header ads

Sponsor

បាត់ដំបងៈ សាកសពបុរសម្នាក់ ស្ថិតក្នុងសភាពដៃជាប់ខ្នោះ មកខាងក្រោយ ត្រូវបាន គេ ប្រទះឃើញដេកស្លាប់ផ្កាប់មុខ ដោយមានស្លាកស្នាមក្បាល ទំនងត្រូវគេវាយ រួច​ចាក់សាំង ដុតបំបិទភស្ដុតាង។

ហេតុការណ៍ប្រទះឃើញ កើតឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅ ចំណុចគល់ស្ពានដងទង់ ស្ថិតក្នុង ភូមិដងទង់ ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

ជុំវិញករណីនេះ ប្រភពមួយចំនួន លើកឡើងថា ខ្នោះ គឺមានតែសន្តិសុខក្រុមហ៊ុន ឬក៏សមត្ថកិច្ចតែប៉ុណ្ណោះ ដូច្នេះគេ កំពុងតែមានការងឿងឆ្ងល់ថា សាកសព​ជនរងគ្រោះ ត្រូវឃាតក ដែលមានខ្នោះ វាយសម្លាប់ រួចដាក់ខ្នោះដៃ ចាក់សាំងដុត ដើម្បី​បំបិទភស្តុតាង។

អធិការនគរបាល ស្រុករតនមណ្ឌល បានបញ្ជាក់ថា សាកសព ត្រូវគេសម្លាប់នៅកន្លែងផ្សែង រួចដឹកដាក់កន្លែងកើតហេតុដុតបំបិទភស្តុតាង។

បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការ ត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ រកប្រភព និងរកអត្តសញ្ញាណជនរងគ្រោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post