header ads

Sponsor

ក្រុងកោះរ៉ុង៖ សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៩ ម៉ោង១៩ និង០៨នាទីយប់ ថា ជនបរទេសម្នាក់វង្វេងក្នុងព្រៃកោះរ៉ុងត្រូវបានសមត្ថកិច្ចតាមរកឃើញវិញដោយសុវត្ថិភាព នៅចំណុចភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

ភ្ញៀវទេសចរណ៍បរទេសម្នាក់ ឈ្មោះ Honegger Jill ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិស្វីស ។

 បន្ទាប់ពីទទួលបានព័ត័មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យកម្លាំងនគរបាលទេសចរណ៏, ការិយាល័យកណ្តាលសន្តិសុខ សហការជាមួយ នគរបាលប៉ុស្តិ៍រដ្ឋបាលកោះរ៉ុងសន្លឹម និងចូលរួមពីប្រជាពលរដ្ឋ ជនបរទេសនៅតំបន់នោះផង បានចុះដើរស្វែងរកទាំងយប់ ហើយបានរកឃើញស្ត្រីជនបរទេសរូបនោះ នៅចំណុចក្នុងព្រៃជិតឆ្នេរឡងប៊ិចសង្កាត់កោះរ៉ុងនៅវេលាម៉ោង ២០៖៣០នាទីយប់ ថ្ងៃដដែល។ ខណៈពេលនេះជនរងគ្រោះត្រូវបានបញ្ជូនមកកាន់ទីស្នាក់នៅបឹងហ្គាឡូ យីហោ Sky Bar ស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ប្រកបដោយសុវត្ថិភាពហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post