header ads

Sponsor

តាកែវ ៖ កាលពី​វេលា​ម៉ោង​១៧​និង​០០​នាទី​ល្ងាច ​ថ្ងៃទី​០២ ខែ​តុលា ឆ្នាំ​២០១៩ ក្មេងស្រី​សិស្សសាលា​ម្នាក់​ បាន​រងរបួស​ធ្ងន់ ដោយឡែក​អ្នករួមដំណើរ​ពីរ​នាក់​ផ្សេងទៀត​បាន​រង​របួស​ស្រាល ក្រោយ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​រថយន្ត​បុក​ម៉ូតូ​ពួកគេ​ពេញ​ទំហឹង​ពេល​កំពុងធ្វើដំណើរ​លើ​ដងផ្លូវ​ពីសា​លាមក​ផ្ទះ​វិញ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ភូមិ​ត្រពាំង​ខ្នារ ឃុំ​អង្គ​តាម​សោម ស្រុក​តាំ​កក់ ខេត្ត​តាកែវ។

ក្មេងស្រី​រងរបួស​ធ្ងន់​មាន ឈ្មោះ ស្រី​ម៉ាច អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​បាក់​កូត ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ជា​សិស្ស​រៀន​នៅ​សាលា​វិទ្យាល័យ សម្ដេច​តេ​ជោ អង្គតាសោម ដោយ​រង​របួស​បែក​ក្បាល​ធ្ងន់ធ្ងរ ចំណែក​ពីរ​នាក់​ទៀត​ជា​អ្នករួមដំណើរ​រង​របួស​ស្រាល។ ម៉ូតូ​ជនរងគ្រោះ​បើកបរ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ មាន​ស្លាក​លេខ តាកែវ 1S.0696 បាន​រង​ការខូចខាត​ស្ទើរតែ​ទាំងស្រុង។

ចំណែក​រថយន្ត​បង្ក​បាន​បើក​រត់​គេ​បាត់​ដំណឹង​ឈឹង​តែម្ដង ដោយ​មិន​មាន​អ្នក​ស្គាល់​ភិនភាគ​ច្បាស់​ឡើយ គ្រាន់តែ​ប្អូនៗ​ដែល​ធ្វើដំណើរ​ជាមួយ​ប្រាប់ថា ដូចជា​ប្រភេទ​រថយន្ត​ទេសចរណ៍។ ក្មេង​ស្រី​២​នាក់ ដែល​រួម​ដំណើរ​ជាមួយ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ពួកគាត់​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​កើតហេតុ ពួកគាត់​បាន​ជិះ​គេច​ជង្ហុក​ ស្រាប់​តែមានរ​យន្ត​មួយ​មកពី​ក្រោយ បុក​ម៉ូតូ​ពួកគាត់​តែម្តង។

សមត្ថកិច្ចនៃ​អធិការ​នគរបាល​ស្រុក​ត្រាំកក់​ បាន​ចុះ​ដល់ ​និង​ចាត់​បញ្ជូន​ជន​រង​គ្រោះ​ទៅកាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ ដើម្បី​ធ្វើការ​ជួយសង្គ្រោះ​ផង​ដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post