header ads

Sponsor

តាមរយៈទំព័រហ្វេសបុកលោក ហេង​ឡុង បានបង្ហោះមុននេះបន្តិចយ៉ាងដូច្នេះថា៖ ព័ត៌មានមរណៈភាព ខ្ញុំបាទក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតដែលលោកពូ សាន ម៉ៅ បានទទួលមរណៈភាពនៅម៉ោង៦ល្ងាចនៅឯមន្ទីរពេទ្យប្រទេសថៃ។ ព័ត៌មានបន្ថែមខ្ញុំបាននឹងជូនដំណឹងនាពេលក្រោយ😭😭😭

គួររំលឹកផងដែរថា ​តារា​កំប្លែង លោក​ធូ ចំ​រ៉ុង ហៅ​នាយ សាន ម៉ៅ បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ភ្លាមៗ និង​ត្រូវបាន​ក្រុម គ្រួសារ​ដឹកបញ្ជូន​ទៅ​សង្គ្រោះបន្ទាន់ ដោយសារ​ជំងឺ​បេះដូង និង​ទឹក ក្នុង​សួត​ ធ្ងន់ធ្ងរ កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៨ ខណៈ​លោក​មាន​ជំងឺ​ប្រចាំកាយ​ផង គឺ​ជំងឺ​លើស​ជាតិ​ស្ករ ផងដែរ​។ បន្ទាប់មក ក្រុមគ្រួសាររបស់លោកក៏បានសម្រេចបញ្ជូនលោកទៅបន្តការព្យាបាលនៅប្រទេសថៃ ។

កន្លងមកបើតាម​តារា​សម្តែង​ប្រុស​លោក អ៊ឹម ជីវ៉ា បាន​និយាយថា​ ស្តាប់​អារម្មណ៍​នាយ សាន ម៉ៅ មាន​អារម្មណ៍​ថា​ក្ដុកក្ដួល​ណាស់ ​យប់មិញ​នាយ សាន ម៉ៅ បាន​ប្រាប់​ខ្ញុំ​ដោយ​សំឡេង​ខ្សាវៗ​ថា នាយ​បានមកសម្រាក​នៅ​មន្ទីរពេទ្យ​មាន​រយៈពេល ​២ ​ថ្ងៃ​ហើយ តែ​មិន​ហ៊ាន​ប្រាប់​ឲ្យ​គេ​ដឹង​ទេ ព្រោះ​កុំ​ឲ្យខ្មាស​គេ ​កុំ​ឲ្យ​គេ​ដៀល​ថា​សិល្បៈ​ពេល​ឈឺ​ប្រកា​សរក​ជំនួយ​។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post