header ads

Sponsor

សៀមរាបៈ សមត្ថកិច្ចក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ក្រាបសម្បុកចោរប្លន់ដ៏សកម្មក្នុងក្រុងសៀមរាប ឃាត់ខ្លួនមេខ្លោងបានពីរនាក់ និងដកហូតអាវុធខ្លី១ដើម។

សមត្ថកិច្ចស្ថិតក្នុងហេតុការណ៍នោះ បានបង្ហើបថា កិច្ចសហប្រតិបត្តិការនេះ បានធ្វើឡើងនៅម៉ោងប្រហែលជាង០១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ​២០១៩ ក្នុងក្រុងសៀមរាប ។ កិច្ចការនេះ ក្រោមការដឹកនាំរបស់លោក ឧត្តមសេនិយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។

ប្រភពបង្ហើបទៀតថា ក្រោយឃាត់ខ្លួនមេខ្លោង២នាក់ ជាមួយអាវុធខ្លី១ដើម ក៏បានដកហូតសម្ភារៈសម្រាប់​ធ្វើសកម្មភាពកាច់សោម៉ូតូមួយចំនួនទៀត។ ក្រុមចោរប្លន់ដ៏សកម្មនេះ ជាក្រុមលួច, ប្លន់ គាស់ផ្ទះ កាច់សោកម៉ូតូ ភ្ជង់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋជាច្រើនករណីមកហើយ ។

ទោះជាយ៉ាងសមត្ថកិច្ច នៅមិនទាន់បង្ហាញឈ្មោះជនសង្ស័យទាំងពីរ ដែលជាមេខ្លោងចោរកម្មនោះនៅឡើយទេ ដោយបច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរ និងស្រាវជ្រាវបង្រ្កាបបន្តទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post