header ads

Sponsor

កណ្ដាល ៖ យុវជន​ម្នាក់ត្រូវបានសមត្ថកិច្ចវាយខ្នោះ ក្រោយពីបាន​ល្បួង​លោម​អន្ទង​ស្នេហ៍​ អនិតិជន​តាម​ឆាត​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​នាង​ស្លុង​អារម្មណ៍​ ចាញ់​ការ​លួងលោម​របស់​យុវជន​រូប​នេះ ​ជិះ​ម៉ូតូ​មក​ឌុប​ចេញ​ពី​ផ្ទះ​ទៅ​រក​ញុំា​អី​បន្តិច​ លុះ​ញុំា​រួច ​មិនបាន​ឌុប​នាង​មក​ផ្ទះ​វិញ​ទេ បែរជា​ឌុប​នាង​ទៅ​ដេក​ផ្ទះ​ម្ដាយមីង​អស់​១​យប់ ​រួមរ័ក​មេត្រី​បាន​៣​ដង ព្រឹក​ឡើង​ម្ដាយ​ខាង​ស្រី​ឆោឡោ​តាម​សួរដេញដោល​បែកកាលពី​វេលា​ម៉ោង​២ ​និង​៣០​នាទី​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​៦​ ខែ​តុលា ឆ្នាំ​២០១៩​ នៅ​ចំណុច​លើ​ផ្ទះ ភូមិ​ត្រពាំង​ធ្នុង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ ស​.​ព​.​ស ភេទ​ស្រី អាយុ​១៤​ឆ្នាំ ​មុខរបរ​កសិករ រស់នៅ​ភូមិ​ច្រក​ក្រសាំង ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ​ខេត្ត​កណ្ដាល។ ជនសង្ស័យ​ឈ្មោះ​សុខ សុ​វណ្ណៈ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​ជាង​កញ្ចក់​ នៅ​ភូមិ​ជោ​ទ្រា​ច ឃុំ​ម្កាក់ ស្រុក​អង្គស្នួល​ ខេត្ត​កណ្តាល។

នៅ​មុន​ពេល​កើតហេតុ​ ជនរងគ្រោះ​ និង​ជនសង្ស័យ​ បាន​ទំនាក់ទំនង​គ្នា​តាម​ឆាត ​និង​តាម​ទូរស័ព្ទ​លុះ​ដល់​ថ្ងៃ​ទី​៥ ខែ​តុលា ​ឆ្នាំ​២០១៩​ វេលា​ម៉ោង​៧​យប់​ ជនសង្ស័យ​បាន​ណាត់​ជនរងគ្រោះ​ឲ្យ​មក ​រង់​ចាំ​នៅមុខ​មណ្ឌល​សុខភាព​ឃុំ​ទួលព្រេជ ដើម្បី​នាំគ្នា​ទៅ​ដើរលេង​ និង​ហូប​អី​បន្តិច​ហូប​រួច​ត្រឡប់​មក​ដេក​ផ្ទះ​បងប្អូន​ជីដូនមួយ​រប​ស់​ជន​សង្ស័យ​ លុះដល់​ម៉ោង​កើតហេតុ​ជនសង្ស័យ​បាន​រួម​ភេទ​ជាមួយ​ជនរងគ្រោះ​បានសម្រេច​តែម្ដង​។ ចំពោះ​ករណី​បែប​នេះ​ ឧស្សាហ៍​កើតមាន​ញឹកញាប់​លើ​ស្រទាប់​យុវវ័យ​ខ្លាំង​ណាស់​ ដោយសារតែ​ពួកគេ​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​គ្នា​ ទើប​ពួកគេ​ងាយ​រងគ្រោះ​ក្នុង​អំពើ​ភ្លើតភ្លើន​របស់​ពួកគេ ដូច្នេះ​មាតាបិតា​អាណាព្យាបាល​គួរ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​កូនៗ​របស់​ខ្លួន​ ជាពិសេស​កូនស្រីៗ​តែម្ដង។​

ប្រភព​បន្ដថា បើ​យោងតាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​សារភាព​ថា ​ខ្លួន​បាន​ស្រឡាញ់គ្នា​តាម​ឆាត​ និង​ខ្លួន​បាន​រួមភេទ​ជាមួយ​ជនរងគ្រោះ​ចំនួន​៣​ដង ​ដល់​ម៉ោង​៥​ភ្លឺ​ ទើប​ខ្លួន​ជូន​ជនរងគ្រោះ​មក​ផ្ទះ​វិញ។ ចំពោះ​ករណី​នេះ ​កម្លាំង​ជំនាញ​ស្រុក​កំពុង​បន្ត​កសាង​ឯកសារ ចាត់ការ​តាម​នីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post