header ads

Sponsor

ស្វាយរៀងៈ មាន​ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្តកុងតឺន័រ បើក បុកក្បាលនាគស្ពានប្រសូត្រ ផ្នែក​ខាងកើត ស្ថិតនៅភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង  កាលពី​វេលាម៉ោង១២៖១០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៩។

សមត្ថកិច្ច បានឱ្យដឹងថា រថយន្តកុងតឺន័របង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ក្រហម ពាក់ស្លាក លេខស្វាយរៀង ៣A ៩៧៩៧ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ឯកជន ដែលមានម្ចាស់រថយន្ត ឈ្មោះ មាស ណារិន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិផ្លូវជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បើកបរដោយឈ្មោះព្រាប សុភាព ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង គ្មានរបួសស្នាម ទិសដៅពីកើ តទៅលិចមកដល់កន្លែងកើតហេតុខាងលើ បានបុកក្បាលនាគប្រសូត្រស្ពានខាងកើតខ្ទេតទៅ ខាងត្បូង ហើយរថយន្តនោះ បន្តទៅបុកក្បាលនាគស្ពានប្រសូត្រខាងលិច បានខ្ទាតទៅខាងត្បូងដែរ បណ្ដាលឲ្យរថយន្តខូចខាតធ្ងន់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post