header ads

Sponsor

ស្វាយរៀងៈ ពលរដ្ឋជាអ្នកប្រកបមុខរបរដាល់អំបុកជាង១០០គ្រួសារ នៅក្នុងស្រុកស្វាយជ្រំ រីករាយនៅពេលខែអកអំបុកជិតមកដល់ ជាពិសេសត្រៀមអកអំបុកនូវថ្ងៃ៩ វិច្ឆិកា ខាងមុខនេះដែលមានអ្នកកុម៉្មង់អំបុកច្រើន ដោយគ្មានកំណត់ គឺមានប៉ុន្មានគេទិញយកទាំងអស់។

បើតាមអ្នកដាល់អំបុកលក់ឈ្មោះ ម៉ៅ ផា ភេទស្រីអាយុ ៣៥ឆ្នាំ នៅភូមិ ដូនលែប ឃុំ គោកព្រីង ស្រុក ស្វាយជ្រំបានឲ្យដឹងថា នៅថ្ងៃអកអំបុកគឺគរកុម៉ង់ទិញ២ពាន់កំប៉ុងហើយនៅថ្ងទី២វិច្ឆិកាលោកជំទាវ ម៉ែន សំអន ប្រមូលទិញអំបុក២៦គ្រួសារក្នុង១គ្រួសារអំបុក១៨០កំប៉ុងសម្រាប់អកថ្ងៃ៩ វិច្ឆិកា២០១៩។

ប្រជាពលរដ្ឋអ្នកដាល់អំបុកនៅតាមដងផ្លូវជាតិលេខ១ ស្ថិតនៅភូមិដូនលែប ឃុំគោកព្រីង២៦គ្រួសារ ភូមិគោកកណ្តោល៤៦គ្រួសារ ភូមិធ្លក និងភូមិភូមិក្រោលគោ ឃុំក្រោលគោ៣៩គ្រួសារផលិតអំបុកក្នុង១ថ្ងៃ ក្នុង១គ្រួសារផលិតបាន៤០០ទៅ៥០០កំប៉ុង ហើយអំបុក១គីឡូ១ម៉ឺនរៀល។

ចំពោះស្រូវគេយកមកដាល់ជាអំបុក គឺទិញស្រូវសែនករអូបក្នុង១គីឡូតម្លៃ១៥០០រៀល ស្រូវមកពីស្វាយអន្ទរ ខេត្តព្រៃវែង និងខេត្តកំពង់ធំ ដោយមានមានឈ្មួញនៅកអណ្តើកជាអ្នកប្រមូលទិញស្រូវយកមកផ្គត់ផ្គង់រាល់ថ្ងៃទាំង១២ខែ។

ហើយនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញទិញ៦០០កំប៉ុង និងអ្នករាជធានីភ្នំពេញគេកុម៉្មង់ទិញអកនៅថ្ងៃ៩ វិច្ឆិកាដែរ គឺ១ម៉ឺនកំប៉ុង។

ក្នុងមួយគ្រួសារត្បាល់១ គឺប្រើកម្លាំង២នាក់ផលិតអំបុកក្នុងមួយថ្ងៃបាន៥តៅស្រូវឬស្មើអំបុក៤០០ទៅ៥០០កំប៉ុង។ ហើយនៅឃុំក្រោលគោក្រុមការងារថ្នាក់ជាតិចុះជួយឃុំក្រោលគោ កុម៉ង់ទិញអំបុក៤ពាន់កំប៉ុងសម្រាប់ចែកឲ្យប្រជាពលរដ្ឋឃុំក្រោលគោអកថ្ងៃ៩វិច្ឆិកា។

ចំណែកម៉ាស៊ីន និងត្បាល់សម្រាប់ដាល់អំបុកស្វ័យប្រវត្តមួយគ្រឿងតម្លៃ១២០០ដុល្លារ។ ហើយតាមមន្ទីរនានាក្នុងខេត្ត ក៏មានកុម៉្មង់អំបុកច្រើនដែរ ដូច្នេះនៅថ្ងៃ៩ វិច្ឆិកា គឺមានពិធីអកអំបុក​ ដើម្បីសន្តិភាពច្រើនណាស់គ្រប់មន្ទីរ និងគ្រប់ស្ថាបន័រដ្ឋ និងប្រជាពលរដ្ឋគណបក្សប្រជាជនកម្ពុជា គឺត្រៀមអកអំបុកសាមគ្គីទាំងអស់គ្នា។ ដើម្បីឆ្លើយតបការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ដែលប្រកាសយកថ្ងៃ៩ វិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជជាតិជាទិវាអកអំបុកទូទាំងប្រទេស ការពារជាតិសាសនាព្រះមហាក្សត្រ ដូច្នេះខេត្តស្វាយរៀងពិតជាគាំទ្រអំបុកខ្មែរ ជាពិសេសគាំទ្រការទទូលទានអំបុកទូទាំងប្រទេសជាមួយរាជរដ្ឋាភិបាល៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post