header ads

Sponsor

ភ្នំពេញៈ ស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើជាច្រើនប្រអប់ ត្រូវបានរកឃើញ ដោយកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែក្រោម ក្រោមការសម្របសម្រួលពីសំណាក់លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងនៃអយ្យការ  អមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការ ចុះបង្ក្រាបទីតាំងម៉ាស្សា និងកោសជប់២កន្លែងជាប់គ្នា ដែលលួចបង្កប់សេវាផ្លូវភេទ និងមានបុគ្គលិកជាអនិតិជនបម្រើការងារ ឃាត់ខ្លួនមនុស្ស៧នាក់ (ក្នុងនោះមាន ម្ចាស់ទីតាំង២នាក់) បញ្ជូនឡើងរថយន្តនាំទៅសាកសួរភ្លាមៗផងដែរ។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពី​វេលាម៉ោង៤:៤០នាទីល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៥២៨ លើផ្លូវជាតិលេខ២ ភូមិទួលរកា  សង្កាត់ចាក់អង្រែក្រោម  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ សមត្ថកិច្ច បានឆែកឆេររកឃើញហាង ម៉ាស្សា កោសជប់ (៩៩៩) រកឃើញ មានស្រោមអនាម័យទាំងប្រើ និងមិនទាន់ប្រើមួយចំនួនធំ រួមទាំងសៀវភៅកត់ត្រា១ក្បាល ។  ហាងម៉ាស្សា កោសជប់ (៧២) រកឃើញមានស្រោមអនាម័យទាំងប្រើ និងមិនទាន់ប្រើមួយចំនួនធំ រួមទាំងសៀវភៅកត់ត្រា២ក្បាល។  បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមទាំង ជនរងគ្រោះទាំង៥នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងការជួញមនុស្ស និង ការពារអនិតិជន ដើម្បីចាត់ការតាមច្បាប់បន្តទៀត។

ក្រោយពីបញ្ចប់ប្រតិបត្ដិការនេះ កម្លាំងនាយកដ្ឋានការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំខ្លួនស្ដ្រីថៅកែហាង២នាក់ និងក្មេងស្រីរងគ្រោះ៥នាក់ សុទ្ធសឹងតែ ជាជនជាតិ វៀតណាម យកទៅកាន់នាយកដ្ឋានការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសួរនាំបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ដតាមច្បាប់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post