header ads

Sponsor

កំពត ៖ ក្រុម​បុរស​ព្រាន​​តណ្ហាក្រាស់​ដែលបានរំលោភ​បូក​លើ​ស្ដ្រីជនជាតិបារាំងម្នាក់ នៅក្រុងកំពត ខេត្តកំពត កាលពីវេលាទាបភ្លឺថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩កន្លងទៅ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ម្នាក់​ហើយ គឺជា​អ្នកបើករថយន្ត​តាក់ស៊ី​ដឹក​ជនរងគ្រោះ​តែម្ដង។

ជនដៃដល់​ដែល​ចាប់រំលោភ​ភ្ញៀវ​បរទេសខាងលើដែលត្រូវបានចាប់ខ្លួន​នេះ ​ឈ្មោះ សេង ស្រ៊ុន ភេទ​ប្រុស អាយុ​37​ឆ្នាំ មាន​ទីលំ​នៅ​ភូមិ​បឹង​វែង ឃុំ​វាលរិញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មុខរបរ​ស៊ីឈ្នួល​រត់​តាក់ស៊ី ត្រូវបានឃាត់​ថ្ងៃ​ទី ១៥ ខែតុលា ឆ្នាំ ២០១៩ ម៉ោង​17និង​30​នាទី ។

ចំណែក​ជនរងគ្រោះ ឈ្មោះ PELATAN PATRICIA SANDRINE ជនជាតិ​បារាំង អាយុ​43​ឆ្នាំ លិខិត​ឆ្លង​ដែន​លេ​ខៈ 15CT20182 ។ 

សូមជម្រាបថា កាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ស្ដ្រីជនជាតិបារាំងម្នាក់ អាយុ៤៣ឆ្នាំ ត្រូវបានមនុស្ស៣នាក់ ចាប់បង្ខំរុញចូលរថយន្តយកទៅចាប់រំលោភបូក (ក្នុងឡាន) នៅតាមផ្លូវចាក់បេតុង រួចចូលទៅក្នុងព្រៃស្ងាត់មួយកន្លែង នៅម្តុំឆ្នេរមាត់ព្រែកកំពត ក្រុងកំពត។ ក្រោយមកក្រុមជនដៃដល់ បានទម្លាក់ចុះរងគ្រោះចុះក្រោយ រួចគេចខ្លួនបាត់៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post