header ads

Sponsor

កំពតៈ ​បំបែកសំណុំរឿង​ជន​ល្មោភចាប់រំលោភ​ស្ត្រីជាតិ​បារាំង​អាយុ​៤៣​ឆ្នាំ​ម្នាក់​ ក្នុង​ក្រុង​កំពត​ សមត្ថកិច្ច​ខេត្តកំពត​ បានក្របួច​ជនសង្ស័យ៣នាក់ បានជាបន្តបន្ទាប់។​

លោក​ឧត្តមសេនីយ៍ទោ​ ម៉ៅ​ច័ន្ទ​មធុ​រិ​ទ្ធ​ ​ស្នងការ​នគរបាល​ខេត្ត ​បានប្រាប់​ថា​ ជនសង្ស័យ ក្នុងករណី​​ចាប់រំលោភ​នោះ​ មាន​គ្នីគ្នា​​៣​នាក់​សមត្ថកិច្ចក្របួច​បានទាំងអស់ ក្នុង​នោះ​ម្នាក់ ​បាន​ចាប់ពី​ម្សិលមិញ​ និង​២​នាក់​​ទៀត​ ​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១៦ ​តុលា​នេះ​។​

​លោកស្នងការ បានឲ្យដឹងទៀតថា ស្ត្រី​បារាំងរងគ្រោះ ត្រូវជនសង្ស័យ​ទាំង​៣​នាក់​ បាន​ចាប់​រុញ​បញ្ចូល​ក្នុង​ឡាន​ម៉ាក​ Land​ Cruiser​ វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១១​តុលា​ នៅ​ម្តុំ​ឆ្នេរ​មាត់​ព្រែក​កំពត​ ក្រុង​កំពត​ រួច​ពួក​គេ​បាន​រំលោភ​ស្ត្រី​បារាំង​នោះ​នៅ​ក្នុង​រថយន្ត​ ​ក្រោយរំលោភរួច ពួក​គេ​បាន​យក​ស្ត្រីរងគ្រោះ មក​ទម្លាក់​ចោល ហើយ​​បើក​រត់គេច​ខ្លួន​។

​ជនសង្ស័យ​ទាំង​៣​នាក់​ ១.​ឈ្មោះ​ សេង​ ស្រ៊ុ​ន​ អាយុ​៣៧​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​បឹង​វែង​ ឃុំ​វាល​រេញ​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ មុខរបរ​បើកឡាន​ឈ្នួល​។​ ទី​២​ ឈ្មោះ​ ពុំ​ លី​វី​ អាយុ​ ១៩​ឆ្នាំ​ នៅ​ភូមិ​សាង​គង់​,​ ឃុំ​និទាន​,​ ស្រុក​បរ​សេ​ដ​ ខេត្តកំពង់ស្ពឺ​ និង​ម្នាក់​ទៀត ឈ្មោះ​ ង៉ែត​.​ នភា​ ​អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំង​លើក​,​ ឃុំ​ក្រាំង​ស្បូវ​,​ ស្រុក​ឈូក​.​ ខេត្តកំពត​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post