header ads

Sponsor

ថៃៈ មន្ទីរពេទ្យប្រទេសថៃ ចេញសេចក្តីប្រកាសស្វែងរកសាច់ញាតិឱ្យមកទទួលយកខ្លួនទៅស្រុកកំណើតវិញ ក្រោយពលករខ្មែរម្នាក់ រងគ្រោះថ្នាក់រថភ្លើងបុក បច្ចុប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យថាមសាតរ៉ាំងស៊ិត ខេត្តប៉ាធុមថានី ប្រទេសថៃ។

បើតាមលោក ប្រាក់ ភក្ត្រា ជាពលខ្មែរធ្វើការនៅក្នុងប្រទេសថៃដូចគ្នា បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ ជនរងគ្រោះឈ្មោះ ឡម ណេត អាយុ៣១ឆ្នាំ បានជួបគ្រោះថ្នាក់រថភ្លើងបុក ដោយសារតែពលករខ្មែររូបនេះស្រវឹងស្រា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះ​នៅមន្ទីរពេទ្យថាមសាតរ៉ាំងស៊ិត បច្ចុប្បន្នខាងមន្ទីពេទ្យ ប្រកាសរកសាច់ញាតិ ដើម្បីមកទទួលជនរងគ្រោះវិលត្រឡប់ទៅ ប្រទេសកម្ពុជា វិញ ព្រោះជនរងគ្រោះបានជាសះស្បើយហើយ។

លោកបានបញ្ជាក់ដែរថា ក្រុមគ្រូពេទ្យថៃ និងរូបលោកផ្ទាល់ពិបាកនៅក្នុងការទំនាក់ទំនងស្វែងរកសាច់ញាតិជនរងគ្រោះ ដោយសារតែជនរងគ្រោះមិនអាចនិយាយបាន ហើយគ្មានឯកសារបញ្ជាក់ទីលំនៅ មានតែឯកសារឈ្មោះនៅក្នុងប្រទេសថៃតែប៉ុណ្ណោះ៕

ផ្ដល់សិទ្ធិដោយ Campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post