header ads

Sponsor

តាកែវ៖ វេលាម៉ោង៥និង០០នាទីព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០១៩ ស្រ្តីមេម៉ាយកូនពីរម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយបញ្ជូនដល់មន្ទីពេទ្យ បន្ទាប់ពីជនសង្ស័យបានលួយកាប់ពីក្រោយខណៈកំពង់ជិះម៉ូតូទៅផ្សារទិញបន្លែ ស្ថិតនៅភូមិពោធ៏ ឃុំស្លា ស្រុកសំរោងខេត្តតាកែវ។

ស្រ្តីរងគ្រោះឈ្មោះហឿង សុខុនអាយុ៣៤ឆ្នាំជាស្ត្រីមេម៉ាយកូនពីរ រស់នៅភូមិឃុំកើតហេតុខាងលើ ចំណែកជនសង្ស័យឈ្មោះសែន ហាក់ឡីភេទប្រុសអាយុ៣០ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះ បានជិះម៉ូតូទៅផ្សារទិញបន្លែមកលក់នៅក្នុងភូមិដូចសព្វដង តែមិនទាន់ជិះផុតភូមិផងស្រាប់តែជនសង្ស័យលបកាប់ពីក្រោយបណ្ដាលអោយហូឈាមស្រោចពេញខ្លូន ក្រោយកាប់រួចជនសង្ស័យខាងលើបានស្រែកថានិងហើយមីស្រីផិតក្បត់រួចជនខាងលើក៏ជិះម៉ូតូរត់ចេញទៅបាត់ស្រមោល។

បច្ចុប្បន្នសមត្ថកិច្ចកំពង់ដុតដៃដុតជើងស្វែងរកចាប់ខ្លួនឃាតករ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post