header ads

Sponsor

ក្រុងព្រះសីហនុ៖ កាលពីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នេះរដ្ឋបាលក្រុងព្រះសីហនុ បានចេញការព្រមានថា អាជ្ញាធរនឹងចាប់យករថយន្តក្រុងដែលឈប់ចតនៅតាមផ្លូវសាធារណៈក្រៅចំណតដើម្បីដាក់ពិនយ័តាមគោលការណ៍រៀបចំសណ្តាប់ធ្នាប់របស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

បើតាមមន្ត្រីរដ្ឋបាលសាលាក្រុងថ្លែងថា នេះជាការព្រមានចុងក្រោយ បន្ទាប់ពីមន្ត្រីចុះធ្វើកិច្ចសន្យាតាមនិតិវិធីជាមួយភាគីក្រុមហ៊ុនរថយន្តក្រុងអោយបញ្ឈប់ការឈប់ចតតាមផ្លូវសាធារណៈក្រៅចំណត។

ការប្រកាសរបស់រដ្ឋបាលក្រុងព្រះសីហនុ ក៍ជាការឆ្លើយតបទៅនឹងមតិរិះគន់របស់ពលរដ្ឋមហាជនមួយចំនួនដែលលើកឡើងតាមបណ្តាញសង្គមថា អជ្ញាធរហ៊ានចាប់តែម៉ូតូឬរថយន្តគ្រួសារតូចៗ មិនហ៊ានចាប់រថយន្តធំដូចជារថយន្តក្រុងជាដើមដែលឃើញឈប់ចតនៅក្រៅចំណតម្តុំជិតមហោស្រពចាស់។

ជុំវិញបញ្ហានេះ មន្ត្រីសាលាក្រុងព្រះសីហនុថ្លែងថា ការឃាត់ចាប់យានយន្តដែលចតប៉ះពាល់ផ្លូវសាធារណៈ មិនបានគិតថារថយន្តតូចឬរថយន្តធំទេ និងថាកន្លងមកមានរថយន្តក្រុងមួយចំនួនក៍ធ្លាប់ត្រូវបានអជ្ញាធរចាប់យកទៅដាក់ពិនយ័ជាបន្តបន្ទាប់ដែរ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post