header ads

Sponsor

ភ្នំពេញ ៖ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩ នេះ ក្នុងកិច្ចប្រជុំថ្ងៃសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ចូលរួមប្រជុំជាមួយ ឯកឧត្តម វ៉ា គឹមហុង ថ្នាក់ដឹកនាំប្រតិភូរបស់អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ អំពីបរិបទនៃការកំណត់ព្រំដែនគោករវាងកម្ពុជានិងវៀតណាមក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សពិគ្រោះ និងផ្ដល់យោបល់ នៅទីស្ដីការនាយករដ្ឋមន្ត្រី វិមានសន្តិភាព។

បើតាមសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ពីគណបក្សខ្មែរក្រោក ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានសួរសំណួរចំនួន៣ សំណួរ ទាក់ទងនឹងផ្ទៃដីប្រទេសកម្ពុជា ខណៈដែលកំពុងតែមានការលើកឡើងពីនេះ ពីនោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក។

ឯកឧត្តមបានលើកជាសំណួរសួរថា៖

សំនួរទី១ ៖ យេីងខ្ញុំសុំបង្ហាញតួលេខច្បាស់លាស់ចំពោះទំហំផ្ទៃក្រឡាដីរបសប្រទេសកម្ពុជា ព្រោះពលរដ្ឋដឹងថា ផ្ទៃដីសរុបគឺ ១៨១ ០៣៥ គីឡូមែត្រក្រឡា ។

ចំឡេីយ ៖ ឯឧ វ៉ា គឹមហុង បានឆ្លេីយថា គឺប្រទេសកម្ពុជាមានផ្ទៃដីសរុប ១៨១ ០៣៥ គីឡូមែត្រក្រឡា ដោយមិនបូកបញ្ចូលនិងដែនសមុទ្រនោះទេ ។ រាល់ទិន្នន័យផ្សេងទៀតគឺមិនយកជាការ ។

សំនួរទី២ ៖ បេីកំណត់យកផ្ទៃដីសរុប ១៨១ ០៣៥ គីឡូមែត្រក្រឡាជាផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា ! តេីយកមូលដ្ឋានអ្វីកំណត់បេីព្រំដែនមិនទាន់ឯកភាពគ្នាផង ចុះប្រសិនពេលឯកភាពបោះបង្គោលព្រំដែនរួច ពេលវាស់បែរជាបាត់ដីក្រោម ផ្ទៃដីសរុប ១៨១០៣៥ គីឡូមែត្រ ក្រឡា តេីនរណាទទួលខុសត្រូវ

ចំឡេីយ ៖ ឯឧ វ៉ា គឹមហុង បានឆ្លេីយថា ផ្ទៃសរុប ១៨១០៣៥ នេះគឺសម្ដេចតេជោបានឯកភាពអោយប្រេី ហេីយប្រសិនជាវាស់ជាក់ស្ដែងទៅបានប៉ុន្មាន «ចាំគិតតាមក្រោយទៀត»

សំនួរទី៣ ៖ តេីរាជរដ្ឋាភិបាលមានគម្រោងអភិវឌ្ឍន៍និងរៀបចំរបងព្រំដែនដែរឬទេ

ចំឡេីយ ៖ គម្រោងអភិវឌ្ឍន៍គឺរដ្ឋាភិបាលគ្រោងធ្វេីផ្លូវទាំងអស់តាមបណ្ដោយព្រំដែន

ជាមួយគ្នានេះដែរ ពាក់ព័ន្ធនឹងបញ្ហាកោះត្រល់ ឯឧ វ៉ា គឹមហុង បាននិយាយក្នុងអង្គប្រជុំបង្ហាញជាសញ្ញាថា «បេីយោងតាមច្បាប់សមុទ្រយេីងអាចប្ដឹងបាន ប្រសិនជាមានរដ្ឋាភិបាលក្រោយណាមួយដែលចង់ប្ដឹងសេីររេី តែរឿងឈ្នះចាញ់ជារឿងផ្សេងទៀត»

ជាចុងក្រោយឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង សូមបងប្អូនពលរដ្ឋជៀសវាងឲ្យបាននូវការញុះញង់នានា ផ្ទៃដីកម្ពុជា គឺ ទំហំ ១៨១០៣៥ គីឡូមែត្រក្រឡា ដោយមិនទាន់បូកបញ្ចូលទំហំដែនសមុទ្រទេ ។ ព័ត៌មានក្រៅពីនេះជាពាក្យចចាមអារ៉ា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post