header ads

Sponsor

កំពង់ឆ្នាំងៈ បុរសម្នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ទាំងយប់ វេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ​២០១៩ នៅចំណុចផ្ទះខ្លួនឯង ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលមូលដ្ឋាន បានអោយដឹងថា ជនរងគ្រោះស្លាប់ដោយសារខ្សែភ្លើងឆក់ឈ្មោះ យ៉ាន ភិរម្យ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅជាមួយម្តាយឪពុកមានទីលំនៅភូមិ សង្កាត់កើតហេតុខាងលើ ។

សមត្ថកិច្ច បានអោយដឹងជុំវិញហេតុការណ៍នោះថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើការតអំពូលភ្លើងនឹងខ្សែភ្លើង ដែលខុសលក្ខណៈបច្ចេកទេស ដោយតខ្សែតភ្ជាប់ជាមួយនិងអំពូលភ្លើង(មិនមានជើងស៊ក អំពូល) ប្រើស្កុដរុំ លុះពេលតរួច ក៏ស៊កព្រីចូលក្នុងដុំភ្លើងតែអំពូលវាមិនភ្លឺ រួចជនរងគ្រោះក៏យកដៃទៅមួលអង្គៀកៗ ទើបត្រូវភ្លើង បណ្ដាលអោយឆក់ស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគបាលក្រុងកំពង់ឆ្នាំង បានចុះពិនិត្យសពជនរងគ្រោះរួចបានប្រគល់អោយទៅគ្រួសារសពជូនក្រុមគ្រួសារសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post