header ads

Sponsor

បន្ទាយមានជ័យៈ ពិតជាគួរឲ្យស្រៀវខ្លាំងណាស់ លោកតា អាយុជាង៧០ឆ្នាំម្នាក់ បានរអិលជើងធ្លាក់ពីលើដើមស្វាយ​ បណ្ដាលឲ្យជង់នឹងមែកឫស្សី ធ្លុះពីក្លៀករហូតធ្លាយដល់ក្បាល ខណៈរូបគាត់ កំពុងឡើងដើមស្វាយ ដើម្បីយកឃ្មុំ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្រោយផ្ទះ ក្នុងភូមិប៉ោយក្ដឿង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។

ជនរងគ្រោះឈ្មោះ សុង អ៊ុន ភេទប្រុស អាយុ៧៤ឆ្នាំ រស់នៅភូមិឃុំខាងលើ បច្ចុប្បន្នកំពុង​សម្រាកនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ដោយក្រុមគ្រូពេទ្យបានបញ្ជាក់ថា លោកតាមានសុខភាពល្អឡើងវិញ ក្រោយទទួលការវះកាត់ដោយជោគជ័យ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post