header ads

Sponsor

ព្រះសីហនុៈ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ វេលាម៉ោង២រសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ បានបញ្ជូនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងខេត្ត ពាក់ព័ន្ធទៅនឹងករណីលួចកាបូប ប្រព្រឹត្តិនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ និងបានឃាត់ខ្លួននៅវេលាម៉ោង១០:១០នាទី យប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ យោងតាមបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ លឹម ដាលី ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ មានទីលំនៅ ភូមិ០២ សង្កាត់០៤ ក្រុង+ខេត្តព្រះសីហនុ។

ជនសង្ស័យឈ្មោះ សេង ក្តាម ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ។

សម្ភារៈបាត់បង់រួមមាន ៖ ខ្សែកពេជ្រមួយខ្សែ ជញ្ជៀនពេជ្រមួយវង់ កាត ATM ធនាគារABAមួយសន្លឹក កាតបង់ពន្ធរថយន្តមួយសន្លឹក និងប័ណ្ណបើកបរមួយសន្លឹក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post