header ads

Sponsor

ក្រចេះ៖ លំនៅឋានតូចធំរបស់ប្រជាពលរដ្ឋចំនួន៧ខ្នងផ្ទះ ស្ថិតតាមជួរមាត់ទន្លេមេគង្គ ក្នុងភូមិកោះកណ្តុរ និងភូមិកណ្តាល ឃុំឆ្លូង ស្រុកឆ្លូង បានទទួលរងបាក់ស្រុតចូលទៅក្នុងទន្លេ បង្កឲ្យខូចខាតស្ទើរតែទាំងស្រុង ខណៈដែលលំនៅឋាន១៧ខ្នងផ្ទះផ្សេងទៀត កំពុងរងការគំរាមកំហែង ដោយការបាក់ដីច្រាំងទន្លេផងដែរ។

ហេតុការណ៍បង្កឡើងពីគ្រោះធម្មជាតិមួយនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៩។ ប៉ុន្តែគ្រោះមហន្តរាយនេះ មិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។

ចំណែកអាជ្ញាធរ កំពុងដុតដៃដុតជើងជួយជម្លៀសទ្រព្យសម្បត្តិប្រជាពលរដ្ឋចេញពីលំនៅឋាន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post