header ads

Sponsor

ខេត្តព្រះសីហនុ៖ ទីបំផុតឃាតករដៃឆៅដែលសម្លាប់ជនជាតិចិនមួយរូបកាត់ជាពីរ បីកំណាត់រួចយកទៅបោះចោលនៅតំបន់អូរត្រេះក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ត្រូវបាននគរបាលខេត្តព្រះសីហនុឃាត់ខ្លួនហើយ កាលពីទៀបភ្លឺឈានចូលថ្ងៃទី ២ខែតុលាឆ្នាំ ២០១៩ នៅចំណុចហាងប្តូរប្រាក់ ជាំងស៊ូ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។

ហើយករណីនេះ នគរបាលបញ្ជាក់ថា ឃាតករក៍ជាជនជាតិចិនដូចគ្នា និងថាការសម្លាប់នេះ គឺជាអំពើប្លន់យកប្រាក់ពីជនរងគ្រោះចំនួន 07 ម៉ឺនដុល្លាអាមេរិក ។

ជនរងគ្រោះឈ្មោះ WU CHENGHUI ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ១៩៩៥ មុខរបរ ប្តូរប្រាក់ ក្នុងនោះសាកសពរបស់ជនរងគ្រោះត្រូវបានកាត់ជា ០៣កំណាត់ ដោយកំណាត់ទី១ ពីក្បាលដល់ចង្កេះ ,កំណាត់ទី២ ពីចង្កេះដល់ជង្គង់ ,កំណាត់ទី៣ ពីជង្គង់ដល់បាតជើង ។

ជនសង្ស័យឈ្មោះ ZHOU YA YUN ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ ប្តូរប្រាក់ ស្នាក់នៅហាងប្តូរប្រាក់ជាំងស៊ូ ស្ថិតនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

បច្ចុប្បន្នជនសង្សយ័ សមត្ថកិច្ចនឹងបន្តនិតិវិធីបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post