header ads

Sponsor

មណ្ឌលគិរីៈ បុរសម្នាក់ ដែលជាមុខសញ្ញាជួញដូរសត្វព្រៃជាយូរឆ្នាំមកហើយ បានអស់លាក់ ត្រូវកម្លាំងរបស់លេខាធិការដ្ឋានឃាត់ចាប់ខ្លួន រួមនិងវត្ថុតាងសត្វស្វា១៣ក្បាល កាលពី​ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិ ឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

បើយោងតាមរបាយការណ៍ របស់កម្លាំងលេខាធិការដ្ឋាន ជនល្មើសឈ្មោះ ហ៊ុយ ហួ អាយុ៣៤ឆ្នាំ ជាជនជាតិខ្មែរ បើកបររថយន្តម៉ាកឡិចស៊ិសRX៣៣០ ពាក់ស្លាកលេខ2R-8247។

បន្ទាប់ពីធ្វើការត្រួតពិនិត្យក្នុងរថយន្ត សមត្ថកិច្ចបានរកឃើញសត្វស្វាច្រកក្នុងថង់ចំនួន១៣ក្បាលក្នុងរថយន្ត ជាប្រភេទសត្វស្វាស្រូវ ហើយក៏ប្រគល់ទៅឱ្យជំនាញបរិស្ថានចាត់ការបន្ត។

លោក ព្រហ្ម វិបុលរតនៈ នាយកដែនជម្រកសត្វព្រៃកែវសីមា បញ្ជាក់ថា បុរសនេះ ជាមុខសញ្ញាចាស់ ដែលយើងបានតាមស្រាវជ្រាវយូរមកហើយ ដោយទើបតែថ្ងៃនេះ យើងធ្វើការចាប់បាន។

បច្ចុប្បន្ន ជនសង្ស័យត្រូវឃាត់ខ្លួនកសាងសំណុំរឿងបញ្ជUនទៅតុលាការ ចំណែកសត្វស្វាទាំងអស់ ត្រូវយកទៅប្រលែងចូលក្នុងព្រៃធម្មជាតិវិញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post