header ads

Sponsor

នៅថ្ងៃទី ០៥ និងថ្ងៃ ០៦ ខែ តុលា ឆ្នាំ ២០១៩ នេះ បើតាមឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុក (វិល្លាម) សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក បានឲ្យដឹងថា ឯកឧត្តមបានអមដំណេីរដោយក្រុមការងារជំនាញ១០រូប សហការជាមួយមន្ត្រីលេខាធិការដ្ឋានរបស់ឧត្តមក្រុមប្រឹក្សា២រូបបានចុះដល់ ខេត្តមណ្ឌលគីរី ស្ទឹងត្រែង និង ខេត្តឧត្តមានជ័យ ក្នុងចំណោមខេត្តទាំង១០នៃគោលដៅបេសកកម្មដេីម្បីស្រាវជ្រាវស៊េីបអង្កេតករណីពិសេសមួយករណីពិនិត្យ និងតាមពាក្យបណ្ដឹងរបស់ពលរដ្ឋ៣ករណីក្នុងចំណោម១៧ករណី។

ឯកឧត្តមបានឲ្យដឹងថាករណីខាងលើគឺរួម មានដូចជា ៖

១ / ករណី បេីកការស៊េីបអង្កេត រកភស្តុតាងចំពោះ ការភូតកុហកនិងភាពអសកម្ម របស់អភិបាលខេត្តមណ្ឌលគីរីចំពោះសម្ដេចតេជោ ពាក់ព័ន្ធនិងករណីបន្លំអង្គហេតុស្ថានភាពភ្នំដោះក្រមុំ ដែលមាន KTV ចំនួន៣ បេីកលេីភ្នំដោះក្រមុំក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ជនជាតិភាគតិច នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ។

២ / ករណីពលរដ្ឋ ឈ្មោះ ថុល សីហា នៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគីរី ដែលបានប្ដឹងចំពោះឧកញ៉ា ធាង ទ្រី ដែលបានគៃបន្លំរំលោភដី និងភាពអសកម្មរបស់រដ្ឋបាលខេត្ត ក្នុងការដោះស្រាយករណីអ្នកប្រេីប្រាស់អាវុធបាញ់បោះសេរីជាង ២៦៤ គ្រាប់ក្នុងដីរបស់គាត់។

៣ / ករណីពលរដ្ឋ ឈ្មោះ សែ ម៉េងជា នៅភូមិកណ្ដាល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលបានប្ដឹងចំពោះលោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលប្រេីអំណាចខុសច្បាប់ រឹបអូសទ្រព្យសម្បត្តិខុសច្បាប់ ចាប់ជនរងគ្រោះនិងភរិយាដាក់ពន្ធធនាគាដោយអយុត្តិធម៌ ជាពិសេស មេបញ្ជាការរូបនេះ មានភាពអសកម្មក្នុងការអនុវត្តន៍តាមសេចក្ដីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពេីពុករលួយ ដែលបញ្ជាអោយមេបញ្ជាការនេះប្រគល់ទ្រព្យសម្បត្តិអោយជនរងគ្រោះវិញ

៤ / ករណីពលរដ្ឋ ឈ្មោះ រស់ មុំ តំណាងពលរដ្ឋ ៩១ គ្រួសារ ឋិតនៅភូមិស្រែ កណ្ដាល ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ប្ដឹងចំពោះរដ្ឋបាលខេត្តសៀមរាប និង ឧត្តរមានជ័យ ដែល អសកម្មក្នុងការដោះស្រាយដីធ្លីវិវាទរបស់ពួកគាត់ដែលនាំអោយបញ្ហាកាន់តែរីកធំគ្មានអ្នកទទួលខុសត្រូវ

បន្ទាប់ពីបញ្ចប់បេសកកម្មសរុប ៧ ករណីក្នុងខេត្តចំនួន ៦ខេត្តរួចមកក្រុមការងារយេីងខ្ញុំនិងបន្តដំណេីរទៅខេត្ត ព្រះវិហារ សៀមរាប កំពង់ធំ និងបន្ទាយមានជ័យបន្ថែមទៀត ក្នុងបេសកកម្មនេះ ដេីម្បីពិនិត្យមេីលបញ្ហា១០ករណីបន្ថែមជាអាទ៍រួមមាន , ការរំលោភច្បាប់ ភាពអសកម្មរបស់មន្ត្រីការបំពាន ការភូតកុហករាជរដ្ឋាភិបាល ការគប់គិតរំលោភដីរដ្ឋ ជាដេីម ដេីម្បីបិទបញ្ចប់បេសកកម្មពិសេសចំនួន១០ខេត្តនេះ

ឯកឧត្តមបានឲ្យដឹងទៀតថា រាល់ករណីនីមួយៗនឹងសិក្សាយ៉ាងលំអិតដេីម្បីរៀបចំរបាយការណ៍ជូនសម្ដេចតេជោ ជាពិសេសគឺករណីរបស់អភិបាលខេត្តមណ្ឌលគីរី និង ករណីមេបញ្ជាការខេត្តស្ទឹងត្រែង។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post