header ads

Sponsor

(ខេត្តស្វាយរៀង): មានការភ្ញាក់ផ្អើលដល់ពលរដ្ឋនិងសមត្ថកិច្ចទាំងព្រលឹម ដោយព្រះសង្ឃគង់នៅវត្តសារាយនិមន្តទៅខាងក្រោយវត្តសារាយ ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ស្លាប់អណ្តែតក្នុងស្រះទឹកខាងក្រោយវត្ត ការប្រទះឃើញសាកសពនេះបានកើតឡើងកាលពីវេលាម៉ោង៨:៣០នាទី ថ្ងៃទី១៦ខែតុលា ឆ្នាំ២០១៩ នៅខាងក្រោយវត្តសារាយស្ថិតក្នុងភូមិព្រៃទួល ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ប្រភពពីសាច់ញាតិសពបានអោយដឹងថា៖សាកសពដែលប្រទះខាងមានឈ្មោះ សំ ហម អាយុ៤៣ឆ្នាំរស់នៅភូមិ ព្រៃទួល ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង ជាមនុស្សសតិមិនគ្រប់តែងតែដើរទៅដើរមកក្នុងភូមិដោយគ្មានប្រពន្ធកូននោះគឺរស់បានដោយសារបងប្អូនសាច់ញាតិគេអោយបាយម្ហូបហូប ។

ប្រភពបានបន្តទៀតថា៖នៅមុនថ្ងៃកើតហេតុពោលគឺរសៀលថ្ងៃទី១៥ម្សិលមិញម៉ោងប្រហែល៣ទៅ៤រសៀលគេឃើញជនរងគ្រោះដើរក្នុងភូមិដោយមានលុះដល់ប្រលប់បងប្អូនសាច់ញាតិអត់ឃើញមករកបាយហូបដូចសព្វដងនោះដែរស្រាប់តែព្រឹកឡើងមានអ្នកក្នុងគេមកប្រាប់ថាគាត់លង់ស្រះទឹកខាងក្រោយស្លាប់បាត់ទៅហើយ។

យោងតាមសមត្ថកិច្ចបានអោយដឹងថា៖ក្រោយពីទទួលបានពណ៌មានថាមានមនុស្សស្លាប់នោះសមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុដើម្បីពិនិត្យ ទៅលើសាសពថាជាករណីអ្វីអោយពិតប្រាក។
ក្រោយពិនិត្យសាកសពរួចសមត្ថកិច្ចយើងឃើងថាពុំមានស្នាកស្នាមអ្វីនៅលើសាកសពនោះទេអាចសន្និដ្ឋានថាជនរងគ្រោះរអិលជើងធ្លាក់ស្រះទឹកស្លាប់តែម្តងណាមួយជនរងគ្រោះក៏មានជង្ងឺប្រចាំកាយផង៕ ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post