
កំពតៈ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពកាច់សោយកម៉ូតូC125 ពណ៌ខ្មៅ ផលិត ឆ្នាំ២០១៤ ពាក់ស្លាកលេខ កំពត1G-8699 កាលពីវេលាម៉ោង៥៖១០នាទីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ហើយត្រូវបានកម្លាំងប្រចាំបញ្ជា និងកម្លាំងប៉ុស្តិ៍រដ្ឋបាល បានដេញស្ទាក់ចាប់ តាមបណ្តាលផ្លូវលំនិង ផ្លូវជាតិនៅវេលាម៉ោង៥,៥៥នាទីល្ងាចថ្ងៃដដៃ កម្លាំងបានស្ទាក់ ចាប់បាននៅចំណុច ផ្លូវជាតិលេខ ៣៣ ក្នុងភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត។
ជនសង្សយ័ ទី១ ឈ្មោះ ណុប ហ៊ី អាយុ ១៧ឆ្នាំ រស់នៅ ភូមិកោះត្រាច ឃុំ ស្វាយ ទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។ ជនសង្ស័យ ទី២ ឈ្មោះ ង៉ាន់ វុទ្ធី អាយុ ១៧ ឆ្នាំរស់នៅភូមិ កោះឈ្វាំង ឃុំស្វាយ ទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងបញ្ជូនទៅអធិការនគរបាលស្រុកកំពង់ត្រាច ដើម្បីចាត់តាមច្បាប់ ចំណែកម៉ូតូប្រគល់ឲ្យម្ចាស់ដើមវិញ៕


