Page Nav

HIDE

Grid

GRID_STYLE

Recent in Sports

FALSE

Classic Header

{fbt_classic_header}

Top Ad

Sponsor Sponsor

វ៉ៃខ្នោះជនសង្ស័យពីរនាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន នៅស្រុកព្រៃនប់

អានផ្សេងទៀត

ក្រុងព្រះសីហនុ៖ ជនសង្សយ័២នាក់ពាក់ពន្ធ័បទល្មើសគ្រឿងញៀន ត្រូវបានចាប់ខ្លួនកាលពីព្រលប់ថ្ងៃទី៥ ខែ តុលា ឆ្នាំ២០១៩ ដោយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅចំណុច​វត្តចាស់ ស្ថិតក្នុងភូមិទួល ឃុំ​ទឹកល្អក​ ស្រុក​ព្រៃនប់​ ។ នគរបាលប្រាប់ពីសាវតានិងឈ្មោះជនសង្ស័យទាំង៣នាក់រួមមាន៖

១- ឈ្មោះ មឿន ចន្ថា​ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ មិនពិតប្រាកដ​ មុខរបរមិនពិតប្រាកដ(មេក្លោងធំក្នុងខេត្តកំពត)​។

២-​ឈ្មោះ ទោង វទ្ធី​ភេទ​ប្រុស អាយុ​២០ឆ្នាំ មានទីលំនៅ​មិនពិតប្រាកដ មុខរបរ ជាងអគ្គិសនី​។

ដកហូតវត្ថុតាងម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន២កញ្ចប់(ធំ​០១កញ្ចប់ និង តូច១កញ្ចប់) ទូរស័ព្ទដៃចំនួ​ន ៣គ្រឿង ខ្សែក​០១ខ្សែ កាំភ្លើង​CF-98 ០១ដើម គ្រាប់​១២គ្រាប់ និង រថយន្ដ ០១គ្រឿង​។

ជាមួយគ្នានេះបើតាមលោកវរសេនីយ៍ទោហួ រ យ៉ៃអធិការនគរបាលស្រុកព្រៃនប់អោយដឹងថា ក្រៅពីជនសង្សយ័ទាំង២នាក់ ជំហានដំបូងនគរបាលក៍ឃាត់ខ្លួនស្ត្រីម្នាក់ទៀតដែរ ឈ្មោះសាន ងីន អាយុ​២១​ឆ្នាំ មានទីលំនៅ​ភូមិ ចង្ហោន ឃុំព្រែកត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត មុខរបរ​សិស្ស​ ប៉ុន្តែបានដោះលែងវិញហើយ ក្រាយសាកសួរស្រាវជ្រាវទៅ នាងមិនជាប់ពាក់ព័ន្ធនឹងករណីនេះទេ គ្រាន់តែ​ឈ្មោះ​ទោង វទ្ធី​ បបួល​ទៅ​ដើរ​លេងជាមួយ​តែ​ប៉ុណ្ណោះ​ ។

Sponsor