header ads

Sponsor

នៅព្រឹកថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់ក្មួយៗ ចៅៗ សិស្សានុសិស្សដែល បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលទទួលបាននិទ្ទេស(A)ចំនួន ៤៤៣នាក់ ដែលពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្នុងចំណោមសិស្សនុសិស្សនិទ្ទេស(A)ចំនួន ៤៤៣នាក់ សម្ដេចតេជោអនុញ្ញាតឱ្យប្អូនស្រីនិទ្ទេស A ម្នាក់នេះ មកថតរូប និងទទួលរង្វាន់អនុស្សាវរីយ៍មុនគេ ព្រោះប្អូនស្រីត្រូវត្រលប់ទៅចូលរួមពិធីបូជាសពលោកឪពុក ខណៈឪពុកប្អូនស្រីរូបនេះ បានបាត់បង់ជីវិតកាលពីថ្ងៃសៅរ៍ ហើយត្រូវបូជាសពនាព្រឹកនេះ ហើយបំណងធំរបស់ឪពុកក្មួយស្រី គឺចង់ឱ្យកូនស្រីបានជួបសម្តេច និងថតរូបអនុស្សាវរីយ៍ជាមួយសម្តេច

តែគួរឱ្យសោកស្តាយបំផុតគាត់មិនបានមើលឃើញរូបថតនោះទេ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post