header ads

Sponsor

ស្ទឹងត្រែង ៖ ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានឲ្យដឹងនៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៩នេះថា ក្នុងដំណើរស្រាវជ្រាវស៊េីបអង្កេត ពិនិត្យ និងតាមពាក្យបណ្ដឹងរបស់ពលរដ្ឋ គឺលោកបានទទួលភារកិច្ចសិក្សាសំណុំរឿងរបស់លោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ពាក់ព័ន្ធនឹងករណីប្រេីអំណាចដោយទុច្ចរិត ដកហូតយកទ្រព្យសម្បត្តិ បំផ្លាញភស្តុតាង ដែលប្ដឹងដោយពលរដ្ឋឈ្មោះ សែម៉េងជា ។

ឯកឧត្តមបានឲ្យដឹងបន្ថែមទៀតថា បើតាមការពិនិត្យឃេីញមេបញ្ជាការរូបនេះមានភាពអសកម្មមិនគោរពតាមសេចក្ដីជូនដំណឹងរបស់ អង្គភាពប្រឆាំងអំពេីពុករលួយផងដែរ ដោយរឹងទទឹងមិនប្រគល់ទ្រព្យសម្បត្តិអ្នកដទៃអោយគេវិញ ជាពិសេសមេបញ្ជាការនេះមិនគោរពតាមលិខិតគតិយុត្តិរបស់តុលាការ ថែមទាំងបិទបាំងភស្តុតាងផងដែរ ។

ករណីនេះយេីងខ្ញុំចាត់ទុកជាករណីពិសេសបំផុត ព្រោះមេបញ្ជាការរូបនេះតែងយកឈ្មោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទៅធ្វេីរឿងមិនគប្បី ។ ហេីយលោកមេបញ្ជាការរូបនេះក៏មានពាក់ព័ន្ធនឹងករណីផ្សេងទៀតផងដែរដែលមានលក្ខណៈស្រដៀងនេះច្រេីនផងដែរ ។
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post