header ads

Sponsor

បើតាមឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង (វិល្លាម) បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជាមួយសម្ដេចតេជោ ក្នុងឆមាសទី២ ខែ សីហា ឆ្នាំ ២០១៩ លោក ស្វាយ សំអៀង អភិបាល នៃគណអភិបាលខេត្តមណ្ឌល គីរីបានអះអាងច្បាស់ៗណាស់ ថានៅបរិវេណភ្នំដោះក្រមុំជាតំបន់វប្បធម៌របស់ជនជាតិភាគតិចនោះ គឺសុទ្ធសឹងតែផ្ទះបងប្អូនជនជាតិភាគតិច។

ឯកឧត្តមបានចាត់ទុកថានេះជាបញ្ហាការភូតកុហក បន្លំអង្គហេតុនៅភ្នំដោះក្រមុំនេះ។

ឯកឧត្តមបានឲ្យដឹងបន្តថា ក្រុមការងារយេីងបានចុះបេសកកម្មពិនិត្យមេីលឃេីញថា លេីទីនោះពោរពេញដោយ KTV និង ផ្ទះវីឡា ដែលឋិតក្នុងបវិរេណ តំបន់វប្បធម៌ជនជាតិដេីមភាគតិចដែលពួក គាត់គោរពបូជា ។

នៅក្នុងកិច្ចប្រជុំមួយ ដែលមានមនុស្សជាច្រេីនបានស្ដាប់ការ និយាយភូតលេីគោកបែបនេះតេី លោក ស្វាយសំអៀង ចាត់ទុក អ្នកស្ដាប់ទាំងអស់ថាជាអ្វី ?

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post