header ads

Sponsor

ភ្នំពេញៈ យុវជនចំនួនបីនាក់ បានស្លាប់យ៉ាង​អាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឆ្លងផ្លូវ ត្រូវរថយន្តមួយគ្រឿងបុកអូសជិត១០០ម៉ែត្រ ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងនៅវេលាម៉ោង១៖៣០នាទីយប់រំលងអធ្រាត្រ​ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A កែងនិងផ្លូវព្រះនាងមច្ឆា ក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

សពជនរងគ្រោះទាំងបីនាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ  គេឃើញរថយន្តTACOMA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2D-9447 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច  ក្នុងល្បឿនលឿន ខណៈមកដល់ចំនុចកើតហេតុក៏បានជ្រុលទៅបុកម៉ូតូនិច ពណ៌ក្រហម ពាក់ស្លាកលេខ1CD-1056 ជិះដោយយុវជនរងគ្រោះបីនាក់ កំពុងឆ្លងផ្លូវពីជើងទៅត្បូងពេញទំហឹងហើយអូសម៉ូតូ និងមនុស្សទាំងបីទៅជាមួយ ប្រមាណជិតមួយរយម៉ែត្រ បណ្តាលឲ្យស្លាប់ទាំងបីគួរឲ្យរន្ធត់គរលើគ្នាតែម្ដង។ ភ្លាមៗនោះម្ចាស់រថយន្តបានបើកទ្វារថយន្តរត់គេចខ្លួន តែត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការដ្ឋានខណ្ឌជ្រោយចង្វារ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញវាស់វែងយកម្ចាស់និងរថយន្តព្រមទាំងម៉ូតូជនរងគ្រោះទៅការិយាល័យចរាចរណ៍ផ្លូវគោក រងចាំដោះស្រាយតាមផ្លូវច្បាប់ រីឯសពរងគ្រោះ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅតំកល់ទុកនៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post