header ads

Sponsor

បន្ទាយមានជ័យៈ មានការភ្ញាក់ផ្អើលប្រជាពលរដ្ឋរាប់រយនាក់ ក្នុងក្រុងប៉ោយប៉ែត ខណៈ ដែលមានរថយន្តមួយគ្រឿង បើកទៅបុកម៉ូតូកង់៣ ហើយរេចង្កូតចូលផ្ទះអ្នកលក់ហ្គាស់ បណ្តាលអោយឆេះផ្ទុះតែម្តង។

បើតាមសម្តីប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុ បានអោយដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១០៖៤០នាទីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពលរដ្ឋបានបន្តទៀតថា ហេតុការណ៍ ដែលបណ្តាលអោយមានការឆេះផ្ទុះហ្គាសនេះ គឺបណ្តាលមកពីមានរថយន្តម៉ាកឆ្លាម ១គ្រឿង បានបើកតាមបណ្តោយផ្លូវជាតិលេខ៥ ទៅបុកនិងម៉ូតូកង់៣ ដែលនៅចិញ្ចើមផ្លូវ ហើយជ្រុលចង្កូតចូលផ្ទះអ្នកលក់ហ្គាស់ ហើយបណ្តាលអោយមានការឆាប់ឆេះ ដល់ធុងហ្គាស ហើយក៏ផ្ទុះធុងហ្គាស់តែងម្តង បណ្តាលធ្វើអោយស្លាប់មនុស្សម្នាក់នៅក្នុងភ្លើង រួមទាំងឆេះទ្រព្យសម្បត្តិប្រជាពលរដ្ឋអស់ជាច្រើនតូបថែមទៀត។

ក្នុងនោះផងដែរ ប្រជាពលរដ្ឋក៏សុំថ្លែងអំណរអគុណដល់បងៗ សមត្ថកិច្ច រួមមាន កម្លាំង​នគរបាលក្រុងប៉ោយប៉ែត កម្លាំង​កងរាជអាវុធហត្ថក្រុង កម្លាំង​នគរបាលការពារព្រំដែន ៨៩១និង៩១១ប្រជាការពារ លោកអភិបាលក្រុងប៉ោយប៉ែត បងប្អូនប្រជាពលរដ្ឋ ព្រមទាំក្រុមរថយន្តពន្លត់អគ្គីភ័យ ដែលបានប្រឹងប្រែង ជួយពន្លួត់ភ្លើងយ៉ាងសស្រាក់សស្រាំអស់ពីលទ្ធភាព ក្នុងខណៈដែធុងហ្គាស់កំពុងតែឆេះយ៉ាងសន្ធោសន្ធៅ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post