header ads

Sponsor

ព្រឹត្តិការណ៍ដ៏សំខាន់បំផុតនៅក្នុងពិភពលោកនៃការប្រកួតកីឡាអេឡិចត្រូនិច (eSports) រដូវកាល PUBG Mobile Club Open 2019 (PMCO 2019) Fall Season ដែលគាំទ្រដោយក្រុមហ៊ុនបច្ចេកវិទ្យា VIVO គឺជាអ្នកឧបត្ថម្ភផ្លូវការបានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយសម្រាប់តំបន់អាស៊ីអាគ្នេយ៍នេះ។ នៅក្នុងការរៀបចំដោយ PUBG Mobile, PMCO 2019 វាមានការរំពឹងថានឹងអាចរួមចំណែកក្នុងការអភិវឌ្ឍទៅលើជំនាញរបស់អ្នកលេងជាច្រើននៅក្នុងពិភពលោកនៅលើកីឡាអេឡិចត្រូនិច (eSports) នេះ រួមទាំងការបង្កើនទៅលើសុខុមាលភាពនៃប្រព័ន្ធ ecosystem របស់ហ្គេម eSports ផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យា VIVO និយាយថា “ជាមួយនឹងការអភិវឌ្ឍទៅលើបច្ចេកវិទ្យានៅថ្ងៃនេះ ការប្រកួតជម្រុះ PMCO Tournament នេះគឺជាទម្រង់មួយនៃការសហការគ្នារវាងកីឡាជាច្រើន និងបច្ចេកវិទ្យា។ យើងគឺមានមោទនភាពក្នុងការចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនេះជាមួយនឹងផលិតផលចុងក្រោយបំផុតនោះគឺ V17 Pro ។ ស្មាតហ្វូនស៊េរីថ្មី Vivo V17 Pro នេះមានភ្ជាប់ជាមួយនឹងកាមេរ៉ាចំនួន ៦ គ្រាប់ដែលអាចធ្វើការថតរូបភាពលើសពីសមត្ថភាពរបស់វា ហើយវាក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Game Mode ក្នុងការពង្រឹងទៅលើបទពិសោធន៍ថ្មីនៃការលេងហ្គេមកាន់តែរលូនថែមទៀត។ នៅក្នុងការប្រកួតវគ្គរដូវកាល PMCO 2019 នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ស្មាតហ្វូនស៊េរីថ្មី V17 pro នេះធានាថាអ្នកលេងជាច្រើននឹងរីករាយជាមួយនឹងល្បឿននៃការលេងហ្គេមកាន់តែរលូនដោយសារតែបច្ចេកវិទ្យា Multi-Turbo acceleration technology ។”

ការប្រកួតនៅក្នុងវគ្គ PMCO 2019 សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះគឺនឹងធ្វើឡើងនៅថ្ងៃទី ២ និងទី ៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះនៅក្នុងទីក្រុងបាំងកកនៃប្រទេសថៃ។ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រអាស៊ីអាគ្នេយ៍នេះគឺមានការចូលរួមពីក្រុមចំនួ​ន ១៦ ក្រុមដែលឆ្លងកាត់ការជម្រុះជើងមុន។ប្រទេសទាំងនេះមានដូចជាកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងវៀតណាម។

បន្ថែមពីនេះទៀត សម្រាប់ក្រុមទាំងអស់ដែលនឹងប្រកួតប្រជែងនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៅតំបន់អាស៊ីអាគ្នេយ៍នេះនឹងត្រូវធ្វើការប្រកួតដើម្បីដណ្តើមសំបុត្រទៅកាន់វគ្គផ្តាច់ព្រ័ត្រលំដាប់ពិភពលោកថែមទៀត។

PMCO 2019 គឺជាព្រឹត្តិការណ៍ប្រកួតដ៏ធំបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា VIVO ដែលជាអ្នកឧបត្ថម្ភធំ ហើយការប្រកួតនេះគឺមានការបែងចែកជា ២ រដូវកាលដែលមានវគ្គ Spring Tournament និង Fall Tournament ។ នៅក្នុងការប្រកួត PMCO 2019 Spring Tournament នោះព្រឹត្តិការណ៍ PMCO 2019 នេះគឺទទួលបានការចាប់អារម្មណ៍ខ្លាំងដែលមានមនុស្សរាប់ពាន់លាននាក់ទស្សនា ហើយក៏ក្លាយជាព្រឹត្តិការណ៍ប្រកួតដែលពេញនិយមបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។

លោក Gaga Li ដែលជាប្រធានរបស់កីឡា eSports សម្រាប់ព្រឹត្តិការណ៍ PUBG Mobile នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះនិយាយថា ព្រឹត្តិការណ៍ប្រកួត PUBG Mobile នៅក្នុងវគ្គ Fall Tournament នេះនឹងកាន់តែរំភើប និងអស្ចារ្យបំផុត។ ជាមួយនឹងការអាប់ដេតទៅលើប្រព័ន្ធក្នុងការដាក់ពិន្ទុ និងការបង្កើនទៅលើសមត្ថភាពនៃអ្នកចូលរួមជាច្រើននោះ ព្រឹត្តិការណ៍ PMCO 2019 នៅក្នុងរដូវកាល Fall Tournament នេះនឹងផ្តល់នូវភាពអស្ចារ្យបំផុតដែលមិនធ្លាប់មានពីំមុនមកនោះទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post