header ads

Sponsor

V17 Pro ជាម៉ូឌែលស្មាតហ្វូនស៊េរីថ្មី របស់ក្រុមហ៊ុន vivo ដែលមានភ្ជាប់មកជាមួយនឹង កាមេរ៉ាសរុបចំនួន 6 គ្រាប់ ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ អាចធ្វើការថតរូបភាព បានកាន់តែពេញចិត្ត។ ក្នុងនោះ vivo ក៏ទើបតែប្រកាសបង្ហាញ វត្តមានស្មាតហ្វូននេះ ចូលមកកាន់ទីផ្សារប្រទេសកម្ពុជាយើងផងដែរ ជាមួយនឹងការដាក់អោយ Pre-order កាលពីថ្ងៃទី 6 ខែ​តុលា ឆ្នាំ 2019។ 

សម្រាប់ពេលនេះ vivo ក៏បានបញ្ជាក់ពីថ្ងៃចេញលក់ជាផ្លូវការសម្រាប់អ្នកប្រើប្រាស់ និងជាអ្នកគាំទ្រផលិតផលម៉ាក vivo ទាំងអស់ផងដែរ។ បើយោងតាមការបញ្ជាក់ពីខាងក្រុមហ៊ុន vivo នៅក្នុងស្រុកយើង បានបង្ហាញថា ក្រោយពីការដាក់ Pre-order រួចមក ស្មាតហ្វូន V17 Pro ត្រូវបានដាក់លក់ នៅក្នុងថ្ងៃទី 13 ខែតុលា កាលពីម្សិលមិញ ជាមួយនឹងកញ្ចប់តម្លៃ 449 ដុល្លារ។ នេះជាតម្លៃមួយ ដែលល្អ គួបផ្សំជាមួយលក្ខណៈសម្បត្តិប្រសើរ ផងនោះ V17Pro អាចត្រូវចិត្ត អ្នកប្រើភាគច្រើនបាន ហើយក្រៅពីនេះ vivo ក៏ផ្តល់ជូនជាកាដូបន្ថែម ទៀតផងដែរ។ ហើយអ្វីដែលពិសេសនោះ គឺថាស្មាតហ្វូន V17Pro នេះ ពិតជាមានចំនុចល្អ និងចំនុចទាក់ចិត្តច្រើន ស្របទៅតាមតម្រូវការអតិថិជន ក្នុងពេលបច្ចុប្បន្ន។

ខាងក្រោមគឺជាលក្ខណៈពិសេសនៃស្មាតហ្វូន vivo V17Pro​​​ ៖
. ភ្ជាប់មកជាមួយអេក្រង់ ទំហំ 6.44 អ៊ីញ Ultra Fullview™Display ជាប្រភេទ Super AMOLED  អាចបង្ហាញរូបភាពបានក្នុងកម្រិត 2400 x 1080 FHD+ លាតសន្ធឹងប្រមាណ 91.65% នៃផ្ទៃ ខាងមុខ ប្រើ E3 OLED ចុងក្រោយបំពាក់ DCI -P3 Colorgamut 100%

. ប្រើបន្ទះឈីប Qualcomm Snapdragon 675AIE Octa-core

. CPU Octa-core ដំណើរការបានក្នុងល្បឿន 2.0 GHz

. មានរ៉េម 8GB, អង្គផ្ទុកទិន្នន័យ 128GB

. មានថ្មទំហំធំ 4100 mAh

. ដំណើរការដោយ Android 9 និងស្បែក Interface ប្រភេទ Funtouch OS 9.1

. មានកាមេរ៉ាមុខផុសឡើង2គ្រាប់ ទំហំ (32MP+8MP), កាមេរ៉ាក្រោយ4គ្រាប់ (42MP+8MP+2MP+2MP)                            

. បច្ចេកវិទ្យាសាកថ្មលឿនផ្លេកបន្ទោរ Dual-Engine Fast Charging (9V 2A)      
.  បំពាក់មកជាមួយនឹងខ្សែសាក USB C

. អាចប្រើស៊ីមកាតបានពីរ

. មានមុខងារ Face Unlock + FingerPrint
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post