header ads

Sponsor

កាលពីអំឡុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការផ្តល់ឳកាសទៅដល់អតិថិជនដែលបានជាវទៅលើស្មាតហ្វូន vivo S1 ចាប់ទីថ្ងៃទី១៧ រហូតដល់ថ្ងៃទី៣០​ ខែកញ្ញា ឆ្នាំ២០១៩​ នឹងមានឳកាសពិសេសនៅក្នុងការចាប់ឆ្នោតផ្សងសំណាងជាមួយដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុនចំនួន១០ រូប។

សម្រាប់ការចាប់ឆ្នោតនេះដែរ នឹងធ្វើឡើងនៅថ្ងៃទី ខែតុលា ឆ្នាំ២០១៩ នៅផ្សារទំនើប Aeon Sensok City ជាន់ផ្ទាល់ដី ចាប់ពីម៉ោង 6:00 ល្ងាចរហូតដល់ម៉ោង 9:00 យប់ ។ ជាមួយនឹងការចាប់ឆ្នោតនេះដែរគឺត្រូវបានចាប់ដោយ Random ចេញពី System ដោយជ្រើសរើស IMEI 1 របស់អតិថិជនដែលបានជាវទៅលើ vivo S1

កាន់តែពិសេសនោះនឹងមានធ្វើការសម្ពោធទៅលើស្មាតហ្វូនម៉ូឌែលចុងក្រោយ vivo V17Pro នៅអំឡុងថ្ងៃជាមួយគ្នានេះផងដែរ។​ ហើយមិនតែប៉ុណ្ណោះព្រមទាំងមានការប្រគំតន្ត្រីដែលមានការចូលរួមពីសំណាក់តារាល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាគណៈកម្មការនៃការប្រកួតកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodia Idol Junior រដូវកាលទី ផងដែរមានដូចជា កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ដែលជាតារាតំណាងផលិតផលស្មាតហ្វូន vivo  លោក​ ឆន សុវណ្ណារាជ និង កញ្ញា សុខ ស្រីនាង ។

សូមកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាជាមួយនឹងព្រឹត្តិការប្រគំតន្ត្រីសម្ពោធផលិតផលថ្មីស្មាតហ្វូន vivo V17Pro ហើយនឹងការចាប់ឆ្នោតរកអតិថិជនដែលមានសំណាងឈ្នះដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post