ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង (វិល្លាម) ប្រធានគណបក្សខ្មែរក្រោក បានលើកឡើងទាក់ទងនឹងវិស័យកីឡា ខណៈដែលពានរង្វាន់បាល់ទាល់កម្ពុជាយើងទទួលបានតិចជាងរង្វាន់នៃការផឹកភេសជ្ជៈទៅទៀតនោះ។
យ៉ាងណាឯកឧត្តមនឹងរៀបចំការប្រកួតយកពាន William Cup ជាមួយប្រាក់រង្វាន់ ៦០លានដូចគ្នានឹងសហព័ន្ធកីឡាបាល់ទាត់ ប៉ុន្តែរយៈពេលតែ២ថ្ងៃប៉ុននោះ មិនមែនលីកកំពូលប្រកួត៦ខែ។
នេះបើតាមការលើកឡើងរបស់ឯកឧត្តមតាមរយៈបណ្ដាញសង្គមនៅយប់ថ្ងៃទី ២៧ ខែតុលាឆ្នាំ២០១៩នេះ :
ប្រាក់រង្វាន់នៅថៃ បាន ៣៣០,០០០ដុល្លារ នៅវៀតណាមបាន ១៣០,០០០ដុល្លារ
នៅឡាវ បាន ៣៥,០០០ដុល្លារ ជាប្រទេសកំណេីនសេដ្ឋកិច្ចតិចនៅកម្ពុជា បាន ១៥,០០០ដុល្លារ តិចជាងផឹកខារ៉ាបាវឈ្នះរង្វាន់ផង។
ខ្ញុំនិយាយដោយឡែកបន្តិចចុះមិនមែនរិះគន់ផ្ចាញ់ផ្ចាលនោះទេក្នុងនាមខ្ញុំជាប្រធានក្រុមបាល់ទាត់ William FC នៅថ្ងៃខាងមុខនេះឆាប់ៗនេះខ្ញុំក៏នឹងរៀបចំការប្រកួតបាល់ទាត់ដែរខ្ញុំធ្លាប់បានប្រកាសរួចហេីយ គឺប្រកួតយកពាន William Cup ហេីយខ្ញុំដាក់ប្រាក់រង្វាន់ ៦០លានដូចគ្នា។
ឯការប្រកួត គឺតែ ២ ថ្ងៃតែប៉ុណ្ណោះ មិនមែនលីកកំពូលប្រកួត៦ខែនោះទេ ។
សុំកុំសេីចថា ហេតុអ្វីខ្ញុំបង្កេីតការប្រកួតធម្មតា លេងតែ២ថ្ងៃ តែដាក់ប្រាក់រង្វាន់ច្រេីន ! សូមមេត្តាយកគិតឲ្យយូរបានយល់។