Sponsor

ក្រចេះ៖ ក្មេងស្រីម្នាក់ មានសតិមិនគ្រប់ ហើយគរ ត្រូវបានបុរសសំណស់ម្នាក់ ចាប់រំលោភរហូតបានសម្រេច កាលពីម៉ោង១១ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅចំណុចអូរស្ងួត ភូមិទោង ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ង៉ាន់ ធឿន ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ បានចាប់ក្មេងស្រី​រងគ្រោះឈ្មោះ ខ ស.ល.ក អាយុ១៨ឆ្នាំ (មានសតិមិនគ្រប់ ហើយគរ) ចាប់ចូលផ្ទះរបស់ខ្លួន ហើយធ្វើសកម្មភាពសម្រាតខោរប្រុងរំលោភ ពេលនោះប្អូនរបស់ជនរងគ្រោះក៏មកទាន់ហើយ ជនសង្ស័យ ក៏បញ្ឈប់សកម្មភាព។ យប់ម៉ោងប្រហែល១០នាទីថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានទៅដល់ផ្ទះរបស់ជនរងគ្រោះ ហើយនិយាយគំរាមរកសម្លាប់ជនរងគ្រោះ ពេលនោះម្ដាយរបស់ជនរងគ្រោះ ក៏បានតេទូរស័ព្ទប្ដឹងរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍រលួសមានជ័យ។

សមត្ថកិច្ច បន្តថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៣៖៣០នាទីរសៀល កម្លាំងយើងបានចុះទៅកន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរ។  ក្រោយពីសាកសួរជនសង្ស័យឈ្មោះង៉ាន់ ធឿន បានឆ្លើយសារភាពថា ខ្លួនបានចាប់រំលោភជនរងគ្រោះបានសម្រេច១លើក មិនបានសម្រេច២លើក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor