
ធ្លាប់ដឹងច្បាស់ដែរឬទេថាអ្វីទៅជា “ទីផ្សារ” នៃអាជីវកម្ម? តើអ្នកស្គាល់ទីផ្សារបានប៉ុណ្ណាហើយ? តើគួរដឹងអ្វីខ្លះពាក់ព័ន្ធនឹងជំនាញទីផ្សារដែលអ្នកចង់ចាប់ផ្ដើមអាជីវកម្ម?
ត្រឡប់មកវិញជាលើកទី៤ នាពាក់កណ្ដាលខែធ្នូនេះ សន្និសីទ “រៀនធ្វើជំនួញ” នឹងនាំមកនូវព័ត៌មានពីទីផ្សាររបស់វិស័យសំខាន់ៗទាំង៩ដែលមានដូចជា វិស័យផលិតកម្ម ហិរញ្ញវត្ថុ នាំចូលនិងចែកចាយ កសិកម្ម វិស្វកម្ម ស្ថាបត្យកម្ម ព័ត៌មានវិទ្យា អចលនទ្រព្យ រួមទាំងកាហ្វេថែមទៀតផង។
សន្និសីទ “រៀនធ្វើជំនួញ” នាឆ្នាំថ្មីនេះនឹងសង្កត់ធ្ងន់លើប្រធានបទ “ស្គាល់ទីផ្សារ” លើវិស័យសំខាន់ៗដែលកំពុងមានសក្ដានុពលភាព ដោយមានការចូលរួមចែករំលែកពីវាគ្មិនកិត្ដិយសទាំង១២រូប លើការជជែកពិភាក្សាពីគន្លឹះសំខាន់ៗតាមរយៈការធ្វើបទបង្ហាញ រួមជាមួយកិច្ចពិភាក្សាតុមូលជាមួយម្ចាស់អាជីវកម្ម នាយកប្រតិបត្តិ និងស្ថាបនិកពីបណ្ដាក្រុមហ៊ុនល្បីៗលើប្រធានបទសំខាន់ៗដូចជា៖
-
បទពិសោធន៍ជាក់ស្តែងរបស់សហគ្រិនពីការកកើត និង វិវដ្ដនៃជំនួញល្បីៗក្នុងទីផ្សារបច្ចុប្បន្ន
-
ស្វែងយល់កាន់តែច្បាស់ពីវិធីសាស្រ្ដ យុទ្ធសាស្ត្រទីផ្សារ និងម៉ូដែលនៃអាជីវកម្មនីមួយៗ
-
បង្កើតអតិថិជន ដោះស្រាយការចម្លង ទប់ទល់ការប្រជែង និងកាត់បន្ថយចំណាយ
គួរបញ្ជាក់ផងដែរថា សន្និសីទ “រៀនធ្វើជំនួញ” ធ្វើឡើងក្នុងគោលដៅជំរុញសហគ្រិនភាពរបស់យុវជនកម្ពុជា តាមរយៈការចែករំលែកនូវបទពិសោធន៍របស់ម្ចាស់អាជីវកម្ម មេរៀនដែលបានឆ្លងកាត់ ទស្សនៈវិស័យទាក់ទងនឹងការរកស៊ី និង ចក្ខុវិស័យអំពីបរិបទទីផ្សារនៃវិស័យនីមួយៗទៅថ្ងៃអនាគត។
ចូលរួមក្នុងសន្និសីទ “រៀនធ្វើជំនួញ” លើកទី៤ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៥ ធ្នូ ២០១៩ ពីម៉ោង៨ព្រឹកដល់៥ល្ងាច នៅសាលាអន្ដរជាតិ SCIA។ សំបុត្រចូលរួមមានតម្លៃត្រឹម 7ដុល្លារ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី10 ធ្នូ ២០១៩ និង ១០ដុល្លារ បន្ទាប់ពីថ្ងៃទី១០ដល់ថ្ងៃកម្មវិធី។ លោកអ្នកអាចទំនាក់ទំនងទិញសំបុត្រតាមរយៈវិធីខាងក្រោម៖
➡ ទូរស័ព្ទលេខ៖ 012 230 140
➡ ABA: 000528117
➡ Wing: 017694734
កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយ ថ្នាំពណ៌ជាតិ និង សាលាអន្ដរជាតិ SCIA ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ផេក Anussa Events ឬ ទូរស័ព្ទលេខ 012 230 140 ឬ 010 911 776។
ទំព័រហ្វេសប៊ុក: https://www.facebook.com/AnussaEventPlanner/
ទំព័រកម្មវិធី: https://www.facebook.com/events/3048923981788377/





