header ads

Sponsor

កំពង់ឆ្នាំងៈ ក្រុមអ្នកញៀនល្បែងប្រជល់មាន់១៧នាក់ ម៉ូតូ១២គ្រឿង និងមាន់ជល៣ក្បាល រួមនិងសម្ភារៈ ត្រូវបានសមត្ថកិច្ចឡោមពទ្ធ័ចាប់ឃាត់ខ្លួនបាននោះ ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីនៅព្រឹកថ្ងៃទី៤ វិច្ឆិកា ២០១៩នេះហើយ។

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោកវរសេនីយ៍ទោ ហង្ស សុជាតិ បានបញ្ជាក់អោយដឹងកន្លងមកថា ករណីបង្ក្រាបក្រុមអ្នកញៀនលេងល្បែងជល់មាន់ខាងលើនេះបានឃាត់ខ្លួមនុស្សចំនួន១៧នាក់ មាន់៣ ក្បាល ម៉ូតូ១២ គឿង ស៊ុំមាន់ ១ កំរាល២បន្ទះ ហើយរួមនិងវត្ថុតាង ត្រូវបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីផងដែរ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី២ វិច្ឆិកា ២០១៩កន្លងទៅនេះ កម្លាំង​កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឆ្មក់ចូលធ្វើការឡោមព័ទ្ធទីតាំងប្រជល់មាន់ ខាងក្រោយបរិវេណសណ្ឋាគារសុខាញូយ៉ូក ក្នុងក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនក្រុមអ្នកញៀនល្បែងស៊ីសងបានមនុស្ស១៧នាក់ ម៉ូតូ១២គ្រឿង មាន់ជល់៣ក្បាល រួមនិងសម្ភារមួយចំនួន។

លោក មាស ម៉េងហួត ម្ចាស់ទីតាំងដី នៅខាងក្រោយសណ្ឋាគារញូវយ៉ក លោកវរសេនីយ៍ឯក មាស ម៉េងហួត ហៅផល្លា និងជាប្រធានការិយាល័យនគបាលសណ្ដាប់ធ្នាប់នៃស្នងការនគបាលខេត្តកំពង់ឆ្នាំង បានអះអាងថា ទីតាំងដីនោះ គឺពិតជារបស់លោកមែន ប៉ុន្តែកន្លងមកមានមិត្តភក្តិ និងក្មេងៗមួយចំនួន បានមកសុំទីតាំងនោះ ដើម្បីធ្វើការឡាំមាន់លេងកម្សាន្ត​ ហើយលោកបានបញ្ជាក់ទៅពួកគេថា បើឡាំលេងមិនអីទេ តែបើមានការភ្នាល់ដាក់លុយដាក់កាក់ ហើយសមត្ថកិច្ចគេចាប់ លោកមិនទទួលខុសត្រូវឡើយ។

ពាក់ពន្ធ័និងករណីខាងលើនេះ ពិតជាកន្លែងធ្វើការឡាំមាន់ជល់មែនទេ ?  តើគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩យ៉ាង នៅឯណា បើខ្លួនមានតួនាទីជានគរបាលខេត្តទៀតនោះ។

ពាក់ពន្ធ័និងករណីនេះដែរ គួរណាស់ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តម​សេនីយ៍ទោ ខូវ លី ចាត់វិធានការបន្ទាន់ដល់បុគ្គលខាងលើ មានតួនាទីជានគរបាលខេត្ត ហើយបើកអោយមានកន្លែងលេងមាន់ប្រជល់ ដែលធ្វើអោយប៉ះពាល់ដល់កិត្តិយសមន្ត្រីនគរបាលខេត្តមួយចំនួនធំ ដែលគេប្រឹងប្រែងធ្វើការបម្រើ​ជូនប្រជាពលរដ្ឋបានល្អផងដែរ។

ប្រភពដោយឡែកមួយផ្សេងទៀត បានបង្ហើបអោយដឹងនៅវេលាម៉ោង១៖៣៧នាទីថ្ងៃទី៤ វិច្ឆិកា២០១៩នេះថា បើយោងតាមចម្លើយរបស់ជនសង្សយ័ទាំង១៧នាក់ បានអះអាងថា ពួកគេមកលេងល្បែងប្រជល់មាន់នៅទីតាំងខាងលើ គឺប្រធានការិយាល័យផ្នែកសណ្តាប់ធ្នាប់នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកវរសេនីយ៍ឯក មាស ម៉េងហួត ហៅពួកគេអោយមកលេងនិងធានាសុវត្ថិភាព ហើយពួកគេលេងនៅទីនេះ២ទៅ៣ឆ្នាំមកហើយដែរ ។

ប្រជាពលដែលដឹងរឿងហេតុខាងលើ កំពុងរង់ចាំមើលថា អ្នកលេងមានទោស ឯម្ចាស់ទីតាំងបើកអោយគេលេងបែរជារួចខ្លួនទៅវិញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post