
បច្ចុប្បន្នសិស្សនិស្សិតខ្មែរជាច្រើនបានទទួលជោគជ័យក្នុងការដាក់អាហារូបករណ៍ទៅសិក្សានៅបណ្ដាប្រទេសធំៗរួមមាន អ៊ីរ៉ុប សហរដ្ឋអាមេរិច អូស្ដ្រាលី ណូវែលហ្សេឡង់ ចក្រភពអង់គ្លេស អាល្លឺម៉ង់ ចិន ថៃ ស៊ីងហ្គាពួរជាដើម។ ក្នុងចំណោមនិស្សិតអាហារូបករណ៍ដែលទទួលបានជោគជ័យយ៉ាងច្រើនជារៀងរាល់ឆ្នាំ នឹងមានបញ្ញវន្ដ១០រូបដែលនឹងត្រឡប់មកវិញជាមួយនឹងសមិទ្ធិផលថ្មី ដើម្បីចូលរួមចែករំលែកទៅកាន់សិស្សនិស្សិតជំនាន់ក្រោយពីគន្លឹះសំខាន់ៗក្នុងការដាក់អាហារូបករណ៍ រួមជាមួយការត្រៀមខ្លួនឲ្យមានប្រសិទ្ធិភាពក្នុងសន្និសីទអាហារូបករណ៍លើកទី៨ នៅដើមខែធ្នូនេះ។
ងាកមកមើលបញ្ញវន្ដទាំង១០រួបដែលនឹងចូលរួមចែករំលែកពីគន្លឹះសំខាន់ៗទាំងការស្វែងរកអាហារូបករណ៍ ការបំពេញបែបបទនិងរៀបចំសំណេរ ការត្រៀមខ្លួនសម្ភាសន៍ ក៏ដូចជាបទពិសោធន៍ជាក់ស្ដែងក្នុងការសិក្សានិងរស់នៅក្រៅប្រទេសពី៖
-
ប្រទេសអង់គ្លេស
លោក សួស អ៊ឹមស៊ូជីវី និស្សិតអាហារូបករណ៍ Chevening Scholarship
អ្នកនាង សន រ៉ាមណា និស្សិតអាហារូបករណ៍ Chevening Scholarship
-
ប្រទេសណូវែលហ្សេឡង់
កញ្ញា ងួន វឌ្ឍនារ័ត្ន និស្សិតអាហារូបករណ៍ New Zealand Scholarship
លោក ជាន រតនៈវិសាល និស្សិតអាហារូបករណ៍ New Zealand Government Scholarships
-
ប្រទេសចិន
លោក អ៊ឹម ច័ន្ទរក្សា និស្សិតអាហារូបករណ៍ Chinese Government Scholarship
លោក ឆេង ប៉េងនិត និស្សិតអាហារូបករណ៍ Chinese Government Scholarship
-
ប្រទេសថៃ
លោក លី ប៊ុនហេង និស្សិតអាហារូបករណ៍ Princess Sirindhorn Scholarship
-
ប្រទេសស៊ីងហ្គាពួរ
កញ្ញា ណី សោភា និស្សិតអាហារូបករណ៍ PM Hun Sen-EASB National Scholarship Award
-
ប្រទេសអូស្ដ្រាលី
លោក ឡាក់ យសសី និស្សិតអាហារូបករណ៍ Australia Awards
-
ប្រទេសអាមេរិច
លោក វុទ្ធី វណ្ណនឿន និស្សិតអាហារូបករណ៍ Civil Society Leadership Awards
ត្រឡប់មកជាថ្មីនាដើមខែធ្នូនេះ សន្និសីទអាហារូបករណ៍លើកទី៨ ដែលមានការចូលរួមពីស្ថានទូត ស្ថាប័នផ្ដល់អាហារូបករណ៍ និងនិស្សិតអាហារូបករណ៍ជាច្រើនរូបនឹងជជែកពិភាក្សាដោយផ្ដោតទៅលើប្រធានបទសំខាន់ៗដូចជា៖ ស្គាល់អាហារូបករណ៍ល្បីៗនិងអាហារូបករណ៍ដែលគេពុំសូវស្គាល់ យល់ដឹងពីលក្ខខណ្ឌនិងតម្រូវការអាហារូបករណ៍ រៀនបំពេញបែបបទ(application form)ឲ្យមានភាពទាក់ទាញ សរសេរសំណេរអាហារូបករណ៍ឲ្យបានល្អ និងត្រៀមសម្ភាសន៍ឲ្យបានពិន្ទុខ្ពស់ ជាពិសេសបានស្គាល់និងបង្កើតទំនាក់ទំនងជាមួយរៀមច្បងដែលជានិស្សិតអាហារូបករណ៍។
ចូលរួមសន្និសីទអាហារូបករណ៍អនុស្សាលើកទី៨ នឹងធ្វើឡើងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ព្រឹកដល់៥ល្ងាច នៅមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-កូរ៉េ (CKCC)។
សំបុត្រចូលរួមមានតម្លៃត្រឹម ៦ដុល្លារ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៥ វិចិ្ឆកា ២០១៩ និង ៧ដុល្លារ បន្ទាប់ពីថ្ងៃទី២៥ដល់ថ្ងៃកម្មវិធី។ លោកអ្នកអាចទំនាក់ទំនងទិញសំបុត្រតាមរយៈវិធីខាងក្រោម៖
➡ ទូរស័ព្ទលេខ៖ 012 230 140
➡ ABA: 000528117
➡ Wing: 017694734
កម្មវិធីនេះរៀបចំដោយ ក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយថ្នាំពណ៌ជាតិ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ផេក Scholarship Conference Anussa ឬ ទូរស័ព្ទលេខ 012 230 140។





