
បន្ទាយមានជ័យ: លោក ឡុង ស្រេង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសក្រសួង និងលោក ចាប សុផាឬទ្ធិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបកន្លែងលក់ស្រាក្លែងក្លាយ និងឃាត់រថយន្តម៉ាក ហាយលែនឌ័រ មួយគ្រឿង កាលពីព្រឹកថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០១៩ ដែលលួចដឹកស្រាចេញពី តូបលក់ស្រាក្លែងក្លាយ ចេញតាមទ្វារក្រោយតូប នៅម្តុំកាស៊ីណូផ្កាយ៥ នៅក្រុងប៉ោយប៉ែត។








ស្រាដែលសមត្ថកិច្ចចុះបង្ក្រាបនេះ មានច្រើនប្រភេទដូចជា វ៉ាញ និង វីស្គី ជំហានដំបូងមន្ត្រីជំនាញបានប្រមូលយកវត្ថុតាងទៅរក្សាទុកដោយសង្ស័យថា ម្ចាស់ផ្ទះអាចលួចផលិតស្រាទាំងនោះក្លែងក្លាយ ដែលគេបានធ្វើ និង ចែកចាយជាង ២០ឆ្នាំមកហើយ ។
នគរបាលប្រឆាំបទល្មើសេដ្ឋកិច្ចបានឱ្យអ្នកសារព័ត៌មានដឹងថា កម្លាំងបានចុះបង្ក្រាបបទល្មើសផលិតវេចខ្ចប់ស្រាក្រហមក្លែងបន្លំម៉ាក និង ស្លាកសញ្ញានោះ រួមមាន Tenfolds Bin 2 Bin 8 Bin707Bin128 Bin407 Bin389 ស្រាចំនួន ២៤៨ កេសស្មើ ១.៤៨៨ ដបស្រាក្រហម 88 ចំនួន ១៣២ កេស ស្មើនឹង ១ ៥៨៤ ដប សំបកប្រអប់ ៩៣ ដុំ ស្មើ ៩៣០ សន្លឹកស្ទីកឃើរ ៥២ ដុំស្មើ ៥ ២០០សន្លឹក សម្បកកេស ៤០០ ដុំ ស្មើ ១០ ០០០ កេស ក្លែងក្លាយ ។