
ជនសង្ស័យមានឈ្មោះ ទូច ដេវីត ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរ លក់ផលិតផលតាម Online ស្នាក់នៅម្ដុំសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះមានឈ្មោះ ជា សុផាន់ណាត់ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅបន្ទប់ជួលភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យខាងលើកាលពីពាក់កណ្តាលយប់ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នៅតាមបណ្ដោយផ្លូវជាតិលេខ៤ចំណុចមុខ បុរីសែនមនោរម្យ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងដកហូតវត្ថុតាងមួយចំនួន រួមមាន៖ ម៉ូតូមួយគ្រឿង ម៉ាក HONGDA DREAM C125 សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CU-9499 និងឯកសណ្ឋាននគរបាលជាតិ ពណ៌ទឹកដោះគោមួយឈុត៕



