
ភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កិច្ចប្រតិបត្តិការ សហការសមត្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួនសង្ស័យជនជាតិចិនចំនួន០៥នាក់ ដោយរំដោះបានជនរងគ្រោះ២នាក់ផងដែរ ក្នុងករណីចាប់ជំរិតទារប្រាក់ នៅចំណុចក្នុងសណ្ឋាគារ អ៊ិមភើរៀ បន្ទប់លេខ៣០៣ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៧និង០០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
ចំណែកជនសង្ស័យជនជាតិចិនចំនួន០៥នាក់ ដែលត្រូវឃាត់ខ្លួននោះ ៖
ទី១.ឈ្មោះ wang zhaoling ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ទីលំនៅសណ្ឋាគារអ៊ិមភើរៀ បន្ទប់៣០៣។
ទី២.ឈ្មោះ yi Ming ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ទីលំនៅសណ្ឋាគារអ៊ិមភើរៀ បន្ទប់៣០៣។ទី៣.ឈ្មោះ GAO veihao ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន ទីលំនៅសណ្ឋាគារអ៊ិមភើរៀ បន្ទប់៣០៣។
ទី៤.ឈ្មោះ liv da Meng ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន ទីលំនៅសណ្ឋាគារអ៊ិមភើរៀ បន្ទប់៣០៣ និងទី៥.ឈ្មោះ lin ai gao ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ទីលំនៅសណ្ឋាគារអ៊ិមភើរៀ បន្ទប់៣០៣។
សមត្ថកិច្ចបញ្ជាក់ថា ចំពោះវត្ថុតាងចាប់យកមានចំនួន១៨មុខ ៖
ទី១.កុំព្យូទ័រលេបថប លេខID2012AJ3851 ០១គ្រឿង
ទី២.ទូរស័ព្ទដៃចំនួន០៣គ្រឿង ម៉ាកNex ០១គ្រឿង ,vivo ០១គ្រឿង និងIPhone ០១គ្រឿង
ទី៣.ម៉ាស៊ីនស្កេនកាត់០១គ្រឿង
ទី៤.កាត១៩សន្លឹក
ទី៥.ប័ណ្ណបើកបរខ្មែរ០១សន្លឹក
ទី៦.ប្រាក់ដុល្លារ ប្រភេទ១០០ដុល្លារ ចំនួន៣៩សន្លឹក
ទី៧.សន្លឹកបៀរ,កាតលេងល្បែង,ក្រដាសប្រាក់រូបដុល្លារមាន QR ចំនួន០២វ៉ាលិស
ទី៨.ប្រាក់៥០ដុល្លារ ចំនួន០១សន្លឹក
ទី៩.ប្រាក់២០ដុល្លារ ចំនួន០៧សន្លឹក
ទី១០.ប្រាក់ដុល្លារចំនួន០៣សន្លឹក
ទី១១.ប្រាក់៥ដុល្លារ ចំនួន០១សន្លឹក
ទី១២.ប្រាក់១ដុល្លារ ចំនួន០២សន្លឹក
ទី១៣.ប្រាក់ដុល្លារហុងកុងប្រភេទ១.០០០ ចំនួន០៩សន្លឹក
ទី ១៤.កាតវីង ចំនួន០៤សន្លឹក
ទី១៥.សៀវភៅABA ចំនួន០៣ក្បាល
ទីទី១៦.លិខិតឆ្លងដែន ចំនួន០៤ក្បាល
ទី១៧.លិខិតធ្វើដំណើរទៅកោះតៃវ៉ាន់ ចំនួន០១ក្បាល និងទី១៨.រថយន្តម៉ាកLexus570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Z-8555 ចំនួន០១គ្រឿង។
សមត្ថកិច្ចបន្តទៀតថា ចំពោះជនរងគ្រោះដែលកម្លាំងជំនាញរំដោះបាននេះជាជនជាតិដូចគ្នាចំនួន០២នាក់ គឺទី១.ឈ្មោះ gong zhi Chang ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារអ៊ិមភើរៀ បន្ទប់៣០៣។ ទី២.ឈ្មោះ feng xing bo ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារអ៊ិមភើរៀ បន្ទប់៣០៣។
ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យជនជាតិចិនទាំង៥នាក់នោះ គឺពួកក្រុមនោះ បាននាំជនរងគ្រោះដែលជាជនជាតិ២នាក់ មកជួលបង្ខាំងធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់នៅបន្ទប់សណ្ឋាគារកើតហេតុ ហើយក៏ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានក្រសួងមហាផ្ទៃស្រាវជ្រាវដឹងពីហេតុការណ៍នោះ ក៏ចុះមកសហការជាមួយកម្លាំងនគរបាលមូលដ្ឋានចាប់បង្ក្រាបជាក់ស្ដែង ដោយឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ រួមទាំងរំដោះជនជាតិចិនជាជនរងគ្រោះ២នាក់ផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងជនរងគ្រោះ ព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ យកទៅធ្វើការសាកសួរ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកបន្ទប់៣០៣ សណ្ឋាគារ បានឃ្លុំបេបិទជាបណ្ដោះអាសន្ន៕



