
ខេត្តពោធិ៍សាត់: នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៤ ទៀបភ្លឺសត្វជ្រូករាប់រយក្បាល ត្រូវបានគេឃើញរាយពេញផ្លូវ ក្រោយពេលដែលរថយន្តយីឌុបមួយគ្រឿងក្រឡាប់ នៅតាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរនោះបានឲ្យដឹងថាមានរថយន្តយីឌុបមួយគ្រឿងដែលមានពាក់ស្លាកលេខព្រះសីហនុ 4A 3861បើកបរក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់កន្លែងហេតុក៏ស្រាប់តែរថយន្តដាច់ក្រឡះទ្រុងខាងក្រោយបណ្តាលឲ្យក្រឡាប់ធ្លាក់ជ្រូករាប់រយក្បាលមកលើដងផ្លូវតែសំណាងល្អហើយដែលមិនមានប៉ះពាល់ដល់អាយុជីវិតមនុស្ស។
ហេតុការបែបនេះបណ្តាលមកពីអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន និងខ្វះការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត ដូច្នេះសូមផ្តាំទៅដល់អ្នកបើកបរគ្រប់រូបសូមអោយមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងពិនិត្យរថយន្តឲ្យបានល្អមុននឹងចេញដំណើរ ហើយជាពិសេសគឺក្រុមហ៊ុនដឹកនាំចេញនាំចូលក្នុង ប្រទេសដើម្បីជៀសវាងនូវគ្រោះថ្នាក់ដែលកើតឡើងជាយៈថាហេតុ៕
ប្រភព VD7News