header ads

Sponsor

ភ្នំពេញ ៖កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៩ ចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ រដ្ឋាភិបាលឯកភាព តាមការស្នេីសុំរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក និង ចេញ សជណ ឲ្យ ឯឧ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ពិនិត្យ និងដោះស្រាយ ករណីមន្ត្រីថ្នាក់មូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ឃុបឃិតយកដី ៩៩៩២ មែត្រក្រឡា ដែលមាន លោកស្រី ជា សារ៉ុម តំណាងអោយពលរដ្ឋ ១៦៣ គ្រួសារ នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ស្រាប់តែឧប.ជា សុផារ៉ា មិនត្រឹមតែមិនអនុវត្តដោះស្រាយជូនតាមថ្នាក់ដឹកនាំទេ បែរជាផ្គើនចេញប្លង់ជូនអ្នករំលោភទៅវិញ ។

នេះបើតាមលោក ម៉ាក់ ធីបុត្រ អនុប្រធានគណបក្សខ្មែរក្រោក បានឲ្យដឹងនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

លោកបានបន្តឲ្យដឹងទៀតថា ដីនេះតុលាការទាំងបីជាន់ថ្នាក់បានកាត់ឲ្យជនរងគ្រោះឈ្នះ ហើយថ្មីនេះសម្តេចបានចារឲ្យ លោក ជា សុផារ៉ា ដោះស្រាយជូន តែលទ្ធផលឃើញថា ឧប. ជា សុផារ៉ា មិនយកច្បាប់មកដោះស្រាយទេ ហើយក៏មិនស្តាប់ថ្នាក់ដឹកនាំរបស់ខ្លួននោះដែរ រំលងចំណារសម្តេចឲ្យចេញ សជណ បាន១ខែដើម្បីឲ្យដោះស្រាយជូនជនរងគ្រោះ ស្រាប់តែចេញប្លង់ឲ្យបក្សពួកមន្រ្តីខិលខូចរបស់ខ្លួនយ៉ាងរំភើយ។

សារិនវណ្ណា ជាប្រធានមន្ទីរដែនដីនគររូបនិយកម្ម និងសំណង់ក្រុង បានប្រាប់អ្នករងគ្រោះថា លោកនឹងទៅឲ្យនាយករដ្ឋមន្ត្រីលុប សជណ ចេញវិញ...  លោកបន្ថែមទៀតថា ឈប់តវ៉ាទៅ លោកបានផ្ទេរសិទ្ធិឲ្យទៅគេហើយ...

រឿងនេះដែរពេលជនរងគ្រោះសួរដេញដោលតុលាការ លោកថាគាត់មិនដឹងទេ ខាងមន្ទីរក្រសួងទេគេធើស៊ីមីងនោះ

មិនយល់សោះថា ម៉េចបានគេអាចកែច្បាប់បានតាមចិត្តចឹង ជាពិសេស ហេតុអីបានជាមន្រ្តីក្រោមឱវាទនាយករដ្ឋមន្រ្តី ក្លាយជាស្តេចត្រាញ់អស់ទៅហើយយ៉ាងនេះ!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post