
បុរសរងគ្រោះខាងលើនេះឈ្មោះ សំឆៃ ស៊ីងខន អាយុ៤០ឆ្នាំនេះ ត្រូវបានគេឃើញចុងក្រោយនៅយប់ថ្ងៃអង្គារទី១២វិច្ឆិកា ពេលគាត់ដេកលើគ្រែដោយមានស្រាបៀរមួយកំប៉ុងនៅក្បែរ ខណៈដែលមើលការប្រកួតបាល់នៅលើទូរស័ព្ទរបស់គាត់ជាមួយខ្សែកាសស្តាប់ដោតជាប់ទូរស័ព្ទនោះ នៅក្នុងបន្ទប់របស់គាត់នៅខេត្តសាមុត ប្រាកាន់ ប្រទេសថៃ។
តាមរយៈស្នាមឆេះរលាកលើដៃ និងករបស់គាត់ដែលប៉ះជាប់នឹងខ្សែសាកបញ្ចូលថ្មនោះ ទូរស័ព្ទនេះ ត្រូវបានសាកបញ្ចូលថ្មហើយខ្សែកាសស្តាប់ស្ថិតនៅលើដៃ មុខ និងករបស់គាត់ ។
មិត្តរួមបន្ទប់ឈ្មោះ Saeng អាយុ ២៨ ឆ្នាំ មកពីប្រទេសជិតខាងឡាវ បានតេទៅថៅកែប្រាប់ថា មិត្តគាត់ឈឺហើយ ប៉ុន្តែវាមិនមែនដូចនេះទេ រហូតដល់ក្រោយមកនោះគាត់បានរកឃើញថា លោកសំឆៃ ស៊ីងខន បានស្លាប់។
លោក Saeng និយាយថា វាជារឿងធម្មតាទេដែលឃើញលោក Somchai ដេកស្តាប់តន្ត្រីឬមើលបាល់ផ្សាយលើទូរស័ព្ទមុនពេលចូលដេក។
ប៉ូលិសបានមកដល់ដើម្បីពិនិត្យមើល ហើយរកឃើញស្រាបៀរនិងកូកាកូឡាជាច្រើននៅជិតជើងរបស់អ្នកស្លាប់នេះ។ សាកសពនេះ ត្រូវបាននាំយកទៅធ្វើកោសល្យវិច័យហើយ មូលហេតុនៃការស្លាប់កំពុងត្រូវបានស៊ើបអង្កេត មុនប្រគល់អោយគ្រួសារយកទៅធ្វើបុណ្យ៕



